អាទិត្យ , 17 កក្កដា 2022
កីឡាករឡាវ-បារាំង Billy ឈានដល់ផ្លូវបំបែកជាមួយអតីតក្លិប ចាន់ វឌ្ឃនាកា នៅម៉ាឡេស៊ី
(បាល់ទាត់)៖ ក្លិបបាល់ទាត់ Pahang FA របស់ម៉ាឡេស៊ី ដែលកីឡាករ ចាន់ វឌ្ឍនាកា ធ្លាប់ប្រកបអាជីពក្នុងរដូវកាល ២០១៨ បានឈានដល់ផ្លូវបំបែកជាមួយខ្សែប្រយុទ្ធកូនកាត់ឡាវ-បារាំង Billy Ketkeophomphone ក្រោយបង្ហាញខ្លួនបានត្រឹម៤ប្រកួតប៉ុណ្ណោះ។
ខ្សែប្រយុទ្ធ Billy Ketkeophomphone មានអាយុ ៣២ឆ្នាំកើតនៅ Champigny-sur-Marne ប្រទេសបារាំង ដែលមានឪពុកម្តាយជាជនជាតិឡាវ ធ្លាប់លេងឲ្យក្លិប Angers SCO នៅលីគកំពូលបារាំង,ក្លិប Dunkerque លីគទី២របស់បារាំង និងក្លិបជាច្រើនដូចជា៖ Strasbourg, Sion, Tours, Auxerre និង Cholet។
គួរដឹងថាបច្ចុប្បន្នក្លិបបាល់ទាត់ Pahang FA ក្រោមការដឹកនាំរបស់លោក Fandi Ahmad កំពុងស្ថិតនៅលេខរៀងទី១១ ក្នុងតំបន់កាត់ចោល ក្រោយឆ្លងកាត់១១ប្រកួត ឈ្នះ២ ស្មើ២ និងចាញ់៧ មានត្រឹមតែ៨ពិន្ទុប៉ុណ្ណោះ៕
សូមបញ្ចេញមតិនៅទីនេះ