ច័ន្ទ , 27 មិថុនា 2022
ខ្សែប្រយុទ្ធ Mane ទទួលបានតម្លៃពលកម្ម ១៧លានផោនក្នុងមួយឆ្នាំ
ខ្សែប្រយុទ្ធ Sadio Mane នឹងទទួលបានថ្លៃពលកម្ម១៧លានផោនក្នុងមួយឆ្នាំ ក្រោយចាកចេញពី Liverpool ទៅចូលរួមជាមួយ Bayern Munich។
Mane បានយល់ព្រមចុះកុងត្រាជាមួយក្លិបយក្សអាល្លឺម៉ង់ Bayern រហូតដល់ឆ្នាំ២០២៥ និងទទួលបានថ្លៃនឿយហត់១៧លានផោនក្នុងមួយឆ្នាំៗ។ នេះបើយោងទៅតាមសារព័ត៌មានរបស់អាល្លឺម៉ង់ Bild ។ ហង្សក្រហមបានលក់កីឡាករសញ្ជាតិសេណេហ្គាល់ទៅឲ្យ Bayern ក្នុងតម្លៃខ្លួន២៧,៤លានផោន ហើយអាចឡើងដល់៣៥លានផោនអាស្រ័យលើការបង្ហាញខ្លួន បូករួមសមិទ្ធផលបុគ្គលនិងក្រុម។
Bild បានបញ្ជាក់ថា Mane អាចរកចំណូលបានចន្លោះ៥ទៅ១០លានផោនក្នុងមួយឆ្នាំៗនៅ Liverpool ប៉ុន្តែពេលនេះគេអាចរកបានដល់ទៅទ្វេដងជាមួយ Bayern។ មានពាក្យលេចឮថា Mane បានទាមទារសុំ Liverpool តំឡើងប្រាក់ពលកម្មដើម្បីបន្តនៅ។ ប៉ុន្តែភ្នាក់ងាររបស់កីឡាករវ័យ៣០ឆ្នាំបានច្រានចោលព័ត៌មាននេះនិងលើកឡើងថា កីឡាកររបស់ខ្លួនចាកចេញដោយចង់ស្វែងរកបទពិសោធន៍ថ្មី។
រយៈពេល៦រដូវកាលរួមរស់ជាមួយហង្សក្រហម Mane បានជួយក្រុមឈ្នះពានធំៗជាច្រើនដូចជា Premier League, FA Cup, League Cup, Champions League, UEFA Super Cup និង FIFA Club World Cup៕
សូមបញ្ចេញមតិនៅទីនេះ