សុក្រ , 15 កក្កដា 2022
ច្បាស់ៗ Weir និងអនាគតភរិយាដើរចែកសំបុត្ររៀបការ គ្រោងរៀបចំនៅសណ្ឋាគារលំដាប់អភិជនមួយនៅទីក្រុងបាងកក
កៀកជិតដល់ថ្ងៃរៀបការកូនកំឡោះលោក Weir Sukollawat និងកូនក្រមុំ Vicky ដែលថ្មីនេះទើបតែធ្លាយរូបភាពជាច្រើនសន្លឹកបង្ហាញពីសកម្មភាពសុំរៀបការបែបសាមញ្ញ ដោយកូនកំលោះ Weir លុតជង្គង់សុំកូនក្រមុំពាក់ចិញ្ចៀនរៀបការ។ កូនកំឡោះ កូនក្រមុំមួយគូនេះត្រៀមរៀបការនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ខាងមុខនេះ។
ថ្មីៗនេះ Weir និងអនាគតភរិយា បានដើរចែកសំបុត្ររៀបការហើយ ដែលនៅក្នុងនោះគេមើលឃើញថា អ្នកទាំងពីរត្រៀមរៀបពិធីមង្គលរបស់ខ្លួននៅក្នុងសណ្ឋាគារដ៏ធំមួយលំដាប់អភិជននៅទីក្រុងបាងកក គឺសណ្ឋាគារ CAPELLA BANGKOK។ តាមប្រភពសារព័ត៌មានថៃ បានអះអាងថា ពិធីមង្គលការរបស់ Weir គឺគ្រោងអញ្ជើញតែមិត្តស្និទ្ធស្នាលនៅក្នុងចង្កោមសិល្បៈ និងសាច់ញាតិតែប៉ុណ្ណោះ និយាយរួមទៅគឺមិនអញ្ជើញភ្ញៀវច្រើននោះទេ។
គួរដឹងដែរថា សណ្ឋាគារ CAPELLA BANGKOK មានទីតាំងប្រ៉បមាត់ទន្លេចៅផ្រះយ៉ា មានបន្ទប់សម្រាប់រៀបចំពិធីមង្គលដែលមានឈ្មោះថា Ballroom ដែលអាចទទួលភ្ញៀវបានចំនួន ៩០០ នាក់។ ក្រៅពីនោះ បន្ទប់រៀបចំពិធីមង្គលការដ៏ស្កឹមស្កៃនេះ ក៏មានរានហាលហាខាងមុខមានទំហំប្រមាណ ៤២៨ ម៉ែត្រ ដែលអាចអោយភ្ញៀវជិត ២០០ នាក់ឈរទស្សនាទិដ្ឋភាពទន្លេចៅផ្រះយ៉ា និងទេសភាពដ៏ស្អាតនៃជុំវិញទីក្រុងបាងកកបាន ១៨០ ដឺក្រេផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ