ពុធ , 13 កក្កដា 2022
Pogba ចេញមុខរិះគន់ក្រុមបិសាចក្រហមរឿងដូរគ្រូបង្វឹកដូចស៊ីបាយ
(បាល់ទាត់)៖ ខ្សែបម្រើសញ្ជាតិបារាំង Paul Pogba បានចេញមិខរិះគន់ក្រុមបិសាច ដែលជាអតីតក្លិបរបស់ខ្លួន ជុំវិញការផ្លាសប្ដូរគ្រូបង្វឹកជាច្រើន ដោយអះអាងថា បានរារាំងឱកាសជោគជ័យរបស់ខ្លួនក្នុងប្រទេសអង់គ្លេស។
Pogba បានចាកចេញពី Juventus ទៅចូលរួមជាមួយ United ដែលគាត់លេងឱ្យនៅក្មេង ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោកក្នុងឆ្នាំ 2016 ប៉ុន្តែបន្ទាប់ពីរយៈពេល 6ឆ្នាំ នៅប្រទេសអង់គ្លេស កីឡាករវ័យ 29 ឆ្នាំរូបនេះ បានត្រលប់មកទីក្រុង Turin វិញ បន្ទាប់ពីការចាកចេញពី United កាលពីចុងបញ្ចប់នៃរដូវកាលមុន។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអង្គារ Paul Pogba បាននិយាយថា៖«ការផ្លាស់ប្តូរគ្រូបង្វឹក (United) ជារៀងរាល់ឆ្នាំគឺពិបាក ណាស់ ហើយវាគឺជាទិដ្ឋភាពដ៏លំបាកសម្រាប់ខ្ញុំ។ បន្ទាប់មកខ្ញុំមានរបួសមួយចំនួន ប៉ុន្តែខ្ញុំគិតថា វាក៏ជារឿងផ្លូវចិត្តដែរ - ការលេង និងមិនលេង ធ្វើឱ្យអ្នកបាត់បង់ល្បឿន។
កីឡាកររូបនេះ បានបន្ថែមថា៖«ខ្ញុំសប្បាយចិត្តនឹងជម្រើសដែលខ្ញុំបានធ្វើនៅក្នុងជីវិតរបស់ខ្ញុំ។ ពេលខ្លះអ្នកធ្វើការសម្រេចចិត្ត ដែលមិនអ្នកមិនចង់ ប៉ុន្តែខ្ញុំសប្បាយចិត្តជាមួយនឹងឆ្នាំនៅទីក្រុង Manchester ព្រោះខ្ញុំធំឡើង ខ្ញុំបានរៀន ខ្ញុំបានក្លាយជាមនុស្សធំនៅទីនោះ»។
គួរបញ្ជាក់ថា Pogba បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 4 ឆ្នាំ នៅសេះបង្កង់ Juventus ជាកន្លែងដែលលោកសង្ឃឹមថា នឹងដឹកនាំក្រុមយក្ស Serie A ទៅកាន់ភាពរុងរឿងរបស់ពួកគេវិញ៕
សូមបញ្ចេញមតិនៅទីនេះ