ពុធ , 13 កក្កដា 2022
ឱក សុគន្ធកញ្ញា ទិញវីឡា ២០ម៉ឺនដុល្លារ ទុកចោលមិនខ្ចីរស់នៅ
ប៉ុន្មានឆ្នាំនេះអ្នកសិល្បៈជូរមុខជាច្រើនរូបដែលមានលុយរាប់សែន រាប់លានដុល្លារបានងាកមកវិនិយោគលើវិស័យអចនលទ្រព្យ ក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ។ ជាក់ស្តែងតារាចម្រៀង ឱក សុគន្ធកញ្ញា ក៏ទើបតែបោះលុយខ្ទង់២០ម៉ឺនទិញផ្ទះវីឡាទោលមួយនៅក្នុងបុរី ចតុមុខ ស៊ីធី ប៉ុន្តែនាងមិនបានទៅរស់នៅទេ គឺទិញទុកលក់បន្តក្នុងគោលបំណងរកប្រាក់ចំណេញ។
ថ្មីៗនេះ Lee News ទទួលបានព័ត៌មានពីក្រុមអ្នកលក់បុរីចតុមុខស៊ីធីម្នាក់ បាន បង្ហើបឱ្យដឹងថា កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ទើបតែបានទិញផ្ទះវីឡាទោលមួយកន្លែងនៅក្នុងបុរីខាងលើ ក្នុងតម្លៃខ្ទង់២០ម៉ឺនដុល្លារ នៅសង្កាត់ស្វាយជ្រំ។ ប៉ុន្តែ តារាចម្រៀងរូបនេះនិងគ្រួសារ មិនបានមកស្នាក់នៅនោះទេ ដោយទុកផ្ទះតម្លៃរាប់ម៉ឺនដុល្លារ ចោលមិនខ្ចីមករស់នៅឡើយ។
ប្រភពដដែលនេះបន្តថា ផ្ទះវីឡាតម្លៃខ្ទង់២០ម៉ឺន ដែលតារាចម្រៀងជួរមុខ ឱក សុគន្ធកញ្ញា ទិញនោះនាងបាននិយាយថា នាងមិនមករស់នៅទេ ពោលគឺនាងទិញគោលបំណងទុកលក់បន្ត។
នេះបញ្ជាក់ឱ្យដឹងថា ឱក សុគន្ធកញ្ញា ក៏ចាប់អារម្មណ៍ខាងវិស័យអចនលទ្រព្យដូច ដូចជាឧកញ៉ា ព្រាប សុវត្ថិ , ឧកញ៉ា ខេមរៈ សិរីមន្ត , តារាពហុជំនាញ ខាត់ សុឃីម ដូចគ្នា គ្រាន់តែមិនបញ្ចេញមុខពេញលេញប៉ុណ្ណោះ ខណៈបច្ចុប្បន្ន តារាស្រីជួរមុខប្រចាំផលិតកម្ម ហង្សមាស រូបនេះក៏បង្កើតម៉ាកយីហោខ្លួនឈ្មោះ ASK ដែលផ្តោតលើ សំលៀកបំពាក់និងកាបូបនារី ផងដែរ៕
សូមបញ្ចេញមតិនៅទីនេះ