អង្គារ , 12 កក្កដា 2022
ស្ថានភាពជីវិត តារាចម្រៀង Shawn Mendes ត្រដាបត្រដួសរស់អោបវិបត្តិជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
តារាចម្រៀងល្បី Shawn Mendes បានលុបចោលការប្រគំតន្ត្រីទេសចរណ៍ទូទាំងពិភពលោករបស់លោក បន្ទាប់លោកត្រូវបានរកឃើញថា មានជំងឺវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ដែលហាក់បីដូចជាគួរឱ្យព្រួយបារម្ភជាង Justin Biber ។ យ៉ាងណាមិញ ការសម្ដែងទាំង ៧ កម្មវិធីរបស់តារាចម្រៀងវ័យ២៣ ឆ្នាំរូបនេះ ត្រូវបានលុបចោលទាំងស្រុង និងបង់ខាតលុយអស់ជាច្រើនលានដុល្លារ។
Shawn Mendes ធ្លាប់បានលើកឡើងថា លោកជាក្មេងប្រុសដែលបាន ដើរ លើវិថីសិល្បៈតាំងពីលោក មានអាយុ ១៥ឆ្នាំ ហើយលោកបានតស៊ូជាមួយវា និងមានសម្ពាធផ្លូវចិត្តជាច្រើនដែលមិនអោយនរណាម្នាក់ដឹង។ តួយ៉ាងតារាចម្រៀងប្រុសរូបនេះធ្លាប់បង្ហោះនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមលោកថា បន្ទាប់ពី ២-៣ឆ្នាំ ដែលោកចាកចេញពីគ្រួសារ លោកមានអារម្មណ៍ថាលោកត្រៀមខ្លួនជាស្រេចដើម្បីជ្រមុជទឹកយ៉ាងជ្រៅ សម្ពាធផ្លូវចិត្តចាប់ផ្ដើមគ្របដណ្ដប់ជីវិតរបស់លោករហូតដល់ថ្ងៃដែលលោកនឹងដួល។
បន្ទាប់ពីនិយាយជាមួយក្រុម និងអ្នកជំនាញផ្នែកសុខភាព តារាចម្រៀងប្រុសរូបនេះ ត្រូវចំណាយពេលយូរខែដើម្បីព្យាបាល និងថែរក្សាខ្លួនឡើងវិញ ទើបសុខភាពផ្លូវចិត្តរបស់លោកវិលត្រឡប់មករកសភាពដើមវិញ។ ប៉ុន្តែ គ្រូពេទ្យលើកឡើងពីការព្រួយបារម្ភ ចំពោះសុខភាព ផ្លូវចិត្តរបស់ Shawn Mendes ថា គឺជាហេតុផលសម្រាប់ការសម្រេចចិត្តដ៏លំបាករបស់លោក។
ជាការពិតណាស់ តារាចម្រៀងប្រុសវ័យក្មេងដ៏អស្ចារ្យម្នាក់ ពិតជាអាចធ្វើអោយអ្នកគាំទ្រស្ញើចសរសើរពីសមត្ថភាពរបស់គេ នៅពេលដែលពួកគេឆ្លងកាត់ដំណើរជាតារាសិល្បៈមានអ្នកគាំទ្រច្រើនទូទាំងពិភពលោក បើទោះបីជាពីក្រោយនៃឆាកប្រគំតន្ត្រី ការលំបាក សម្ពាធផ្លូវចិត្ត ការហាត់ច្រៀងលើសកម្រិត បានធ្វើជីវិតពីពួកគេកាន់តែគ្មានក្ដីសុខ ដែលនេះមិនខុសអីពីតារាចម្រៀង Shakira, Adele និង Lady Gaga ដែលសុទ្ធតែជាតារាចម្រៀងមានជំងឺផ្លូវចិត្តធ្ងន់ធ្ងរ និងធ្លាប់មានគំនិតធ្វើអត្តឃាតខ្លួនឯង៕
សូមបញ្ចេញមតិនៅទីនេះ