ច័ន្ទ , 11 កក្កដា 2022
Morata ចង់ត្រលប់ទៅទ្រនំចាស់នៅអេស្ប៉ាញវិញ
(កីឡា) ៖នៅទីបំផុតកីឡាករ Alvaro Morata បានលើកឡើងថា រូបគេចង់ទៅប្រកបអាជីព នៅអេស្ប៉ាញវិញ ដោយត្រូវទៅលេងជាមួយក្លិប ដែលជាបាយឆ្នាំងចាស់
Alvaro Morata ត្រូវបានក្លិបជើងខ្លាំង អាតេម៉ាឌ្រីដ ដាក់ឲ្យខ្ចីជើង លេងជាមួយក្រុម Juventus កាលពីរដូវកាល 2020-2021 ហើយក៏បានធ្វើសេចក្តីប្រកាសថារូបគេ ចាកចេញពីក្រុម សេះបង្កង់ Juventus ។
គេហទំព័រ Sportskeeda បានលើកឡើងពីសម្តីរបស់ Alvaro Morata ថា៖«ខ្ញុំកំពុងតែគិតទៅ អាតេម៉ាឌ្រីដវិញ ដោយចង់បានក្តីសំណាងមួយទៀតពីលោក Simeone ព្រោះថា នៅអាតេម៉ាឌ្រីដ ជាកន្លែងចាស់ មិត្តភ័ក្តចាស់ៗ ខ្ញុំស្គាល់ ជាពិសេស ស្គាល់យុទ្ធសាស្ត្រលេងក្រោមការដឹកនាំរបស់គ្រូបង្វឹកខាងលើពិតជាធ្វើឲ្យខ្ញុំស្រួលណាស់ ៕
សូមបញ្ចេញមតិនៅទីនេះ