ច័ន្ទ , 11 កក្កដា 2022
គ្រូតោខៀវ ខ្លាច Ronalod បំផ្លាញ់ស្ថានភាពក្រុម ដូច្នេះមិនយកមកទេ
(កីឡា)៖ គ្រូបង្វឹករបស់តោខៀវ បានលើកឡើងតាមគេហទំព័រ Metro ថា រូបលោកមិនហានស្រមៃយកកីឡាករ Ronaldo មកចូលរួមជាមួយក្រុមតោខៀវនោះទេ ក៏ព្រោះតែខ្លាចបាត់បង់ស្ថានភាព ឬតុល្យភាពមួយដ៏ល្អរបស់ក្រុម Chelsea ។
អនាគតខ្សែប្រយុទ្ធ អាយុ ៣៧ឆ្នាំ មកដល់ពេលនេះ មិនទាន់ច្បាស់លាស់នោះទេ ដោយរូបគេបានរំអុកចាកចេញពីក្រុម បិសាចក្រហម ខណៈដែលមានក្លិបធំចង់បានដូចគ្នាក្នុងនោះមាន Bayern Munich និង PSG ជាដើម។
សារព័ត៌មានខាងលើបានបញ្ជាក់ថា លោក Thomas Tuchel លោកមិនហានយក Ronaldo មកកាន់ក្រុមរបស់លោកនោះទេ ក៏ព្រោះតែខ្លាចបាត់បង់ តុល្យភាពរបស់ក្រុម ។
មកដល់ពេលនេះ ក្រុមលោក Thomas Tuchel មានខ្សែប្រយុទ្ធចំណូលថ្មីមួយរូបទៀតហើយ នោះគឺ Raheem Sterling ដែលទើបតែយកបានពីក្រុមមេឃខៀវ ខណៈផែនការលេងខាងមុខនេះ លោកនឹងប្រើខ្សែប្រយុទ្ធ ៣ខាងលើ៕
សូមបញ្ចេញមតិនៅទីនេះ