សៅរ៍ , 09 កក្កដា 2022
មិនខ្លាចកូវីដ! អ្នកគាំទ្រថៃ កកកុញពេញព្រលានយន្តហោះ ព្រោះរង់ចាំជួបតារាចម្រៀង «Jackson Wang»
តារាចម្រៀង Jackson Wang បានមកដល់ក្នុងប្រទេសថៃ នាវេលាម៉ោង ២៣ ថ្ងៃទី ៧ កក្កដា ដើម្បីត្រៀមចូលរួមសម្ដែងក្នុងការប្រគំតន្ត្រីខ្នាតធំមួយ មុនការប្រកួតរវាង Manchester United ប្រកួតជាមួយ Liverpool នៅលើទឹកដីប្រទេសថៃក្នុងកីឡដ្ឋាន Rajamangala។ ក្នុងការស្វាគមន៍យ៉ាងកក់ ក្ដៅ អ្នកគាំទ្រច្រើននាក់មែនទែន មកត្រង់ជួរគ្នា ឈរយ៉ាងកកកុញ មើលទៅណែន ណាន់ពេញបរិវេណព្រលានយន្តហោះ សុវណ្ណភូមិព្រោះរង់ចាំជួប តារាចម្រៀង « Jackson Wang» នឹងថ្លែងសន្និសីទសារព័ត៌មាន។
ដូចការរំពឹងទុក នៅថ្ងៃទី ៨ ខែកក្កដា តារា Kpop រូបនេះ បានធ្វើឱ្យអ្នកគាំទ្រថៃរំភើបចិត្តមិនស្ទើរនោះទេ ព្រោះនៅពេលថ្លែងសន្ទរកថាព័ត៌មាន លោកបាននិយាយភាសាថៃ ដែលធ្វើឱ្យអ្នកគាំទ្រកាន់តែមិនស្ដាយចំពោះការទិញសំបុត្រតម្លៃខ្ពស់ក្នុងការចូលរួមទស្សនាលោកសម្ដែងមុនការប្រកួត។ គួរដឹងថា សំបុត្រសម្រាប់ការទស្សនាការសម្ដែងរបស់ តារាចម្រៀង « Jackson Wang» THE MATCH : Red World Opening Live មួយកៅអី ៩០០ បាត (ប្រមាណ ២៥ ដុល្លារ) ក្នុងរោងកុន និងទស្សនាផ្ទាល់តម្លៃ ២០ ០០០ បាត (ប្រមាណជិត ៥៦០ដុល្លារ) ។
គួរជ្រាបបន្ថែមថា ការបះគ្នារវាង Manchester United ជាមួយ Liverpool នៅលើទឹកដីប្រទេសថៃ នឹងប្រព្រឹត្តិទៅយ៉ាងកក្រើកនៅថ្ងៃទី១២ ខែកក្កដា នៅកីឡដ្ឋាន Rajamangala ដែលអាចផ្ទុកអ្នកទស្សនាបានដល់ទៅ ៦២,០០០ នាក់ ឯណោះ៕
សូមបញ្ចេញមតិនៅទីនេះ