×

សហព័ន្ធកីឡាបាល់ទាត់អាស៊ាន ចេញលិខិតសុំទោសកម្ពុជា ក្រោយកាត់សេចក្តីខុសទល់នឹង U19ឡាវ

ក្រោយចប់ការប្រកួតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ក្នុងពានរង្វាន់ការប្រកួត AFF U19 BOYS CHAMPIONSHIP នៅប្រទេសឥណ្ឌូនេស៊ី រវាងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ជាមួយក្រុមជម្រើសជាតិឡាវអាយុក្រោម១៩ឆ្នាំ មន្រ្តីដឹកនាំក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំរបស់កម្ពុជា បានរៀបចំលិខិត និងឯកសារដែលពាក់ព័ន្ធធ្វើការតវ៉ាទៅកាន់គណៈកម្មការរៀបចំការប្រកួតក្នុងករណីដែលអាជ្ញាកណ្ដាលបានកាត់សេចក្ដីមិនផ្តល់គ្រាប់បាល់ឱ្យក្រុមកម្ពុជានៅនាទី៧៦។

ក្រោយពិនិត្យមើលលើការតវ៉ានេះ គណៈកម្មការការប្រកួតបានចេញលិខិតឆ្លើយតប និងសម្ដែងការសោកស្ដាយចំពោះគ្រាប់បាល់ដែលមិនត្រូវបានផ្តល់ជូនឱ្យទៅក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ដែលធ្វើឱ្យមានការខកចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់កម្ពុជា។

សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ បានសូមធ្វើការអរគុណចំពោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងការសរសេរលិខិតតវ៉ាក្នុងករណីនេះ ដើម្បីជួយឱ្យគណៈកម្មការការប្រកួតធ្វើការកែលំអ និងពង្រឹងបន្ថែមសម្រាប់ការរៀបចំការប្រកួតផ្សេងៗទៀត។សូមបញ្ជាក់ថា៖ យោងតាមច្បាប់ទី៥ (អាជ្ញាកណ្តាល) ចំណុចទី២ (ការសម្រេចចិត្តរបស់អាជ្ញាកណ្តាល) នៅក្នុងច្បាប់នៃការប្រកួតកីឡាបាល់ទាត់ (Laws of the Game) បានចែងថាការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលគឺជាការសម្រេចចុងក្រោយដោយមិនអាចផ្លាស់ប្តូរបន្ទាប់ពីចប់ការប្រកួតបានទេ៕

សូមបញ្ចេញមតិនៅទីនេះ




សូមគោរពទៅតាម គោលការណ៍មួយនេះ


អត្ថបទទាក់ទង

លោក Pep Guardiola អាចនឹងដើរចេញពី Manchester City ក្រោយក្លឹបបានបំពានច្បាប់ហិរញ្ញវត្ថុជាច្រើនករណី

អនាគតរបស់លោក Pep Guardiola នៅក្លឹប Manchester City កាន់តែស្ថិតក្នុងមន្ទិលសង្ស័យ បន្ទាប់ពី Premier League បានចោទប្រកាន់ក្លឹបនេះ ពីបទរំលោភច្បាប់ហិរញ្ញវត្ថុជាច្រើនករណីនៅចន្លោះរដូវកាល ២០០៩/១០ និងរដូវកាល ២០១៧/១៨។ វាមិនមែនជាលើកទី១នោះទេ ដែលក្លឹបនេះត្រូវបានគេចោទប្រកាន់ពីបទបំពានច្បាប់ហិរញ្ញវត្ថុ ខណៈពេលដែលពួកគេស្ទើរតែជាប់ការហាមឃាត់មិនអាចទៅលេងនៅ Champions League រយៈពេល ២ឆ្នាំ កាលពីឆ្នាំ២០២០។ ប៉ុន្តែកាលនោះ ក្លឹបសេដ្ឋីមួយនេះបានយកឈ្នះបណ្ដឹងឧទ្ធរណ៍របស់ខ្លួន ប្រឆាំងនឹងសេចក្តីសម្រេចរបស់ UEFA សម្រាប់ការចោទប្រកាន់ពាក់ព័ន្ធនឹង អាជ្ញាប័ណ្ណ និងបទប្បញ្ញត្តិ FFP ។ លោក Pep Guardiola តែងតែនៅជាមួយក្លឹបនៅពេលដែលក្លឹបប្រឈមនឹងបញ្ហាចោទប្រកាន់នានា ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ ក៏ធ្លាប់បានគំរាមចាកចេញពី Manchester City ផងដែរ ប្រសិនបើក្លឹបកុហកគាត់ ពាក់ព័ន្ធនឹងការបំពានផ្នែកហិរញ្ញវត្ថុណាមួយ។ ជាក់ស្ដែងកាលពីខែឧសភា ឆ្នាំ២០២២ លោកគ្រូ Guardiola ធ្លាប់បាននិយាយថា៖«នៅពេលពួកគេ [Manchester City] ជាប់ចោទរឿងអ្វីមួយ ខ្ញុំតែងតែសួរពួកគេពីរឿងនោះ។ ពួកគេក៏បានពន្យល់មកខ្ញុំ ហើយខ្ញុំក៏ជឿទៅតាមនោះដែរ។ ប៉ុន្តែខ្ញុំបានបញ្ជាក់ពួកគេថា បើពួកគេកុហកខ្ញុំ ខ្ញុំនឹងដើរចេញ ហើយមិនរាប់ពួកគេជាមិត្តទៀតទេ»៕ អត្ថបទ៖ លីដា ប្រភព៖ Sportbible
អង្គារ , 07 កុម្ភៈ 2023 31 អ្នកទស្សនា 24 ម៉ោងកន្លងទៅ

កីឡាករ Aubameyang មិនអាចចាកចេញពីទឹកដីអង់គ្លេសបានទេ ក្រោមច្បាប់របស់ FIFA

កីឡាករ Pierre-Emerick Aubameyang ត្រូវបានគេរាយការណ៍ថា មានការចាប់អារម្មណ៍ពីក្លឹប Atletico Madrid និង AC Milan យ៉ាងខ្លាំងកាលពីខែមករា ប៉ុន្តែតាមច្បាប់របស់ FIFA ខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea ម្នាក់នេះ នៅមិនអាចចាកចេញពីក្លឹប Chelsea បានទេ។ ពោលគឺ Aubameyang ធ្លាប់បានផ្លាស់ប្ដូរពីក្លឹបអ្នកមានបុណ្យ Barcelona មកកាន់ Chelsea ក្នុងរដូវកាល ២០២២-២០២៣ ហើយបើតាមច្បាប់របស់ FIFA គឺគ្មានកីឡាករណាម្នាក់អាចផ្លាស់ប្តូរក្លឹបលើសពី ២ ក្នុងមួយរដូវកាលនោះឡើយ។ បើទោះបីជាគាត់ចង់វិញត្រឡប់ទៅកាន់ទឹកដី Camp Nou ក៏មិនមានសង្ឃឹមនោះដែរ ដោយសារក្លឹបចាស់ Barcelona មិនអាចចរចាលើកិច្ចព្រមព្រៀងថ្មីឱ្យគាត់ នៅពេលដែលក្លឹបនេះកំពុងមានបញ្ហាផ្នែកហិរញ្ញវត្ថុ។ ក្រឡេកទៅមើល Chelsea ឯណោះវិញ គិតត្រឹមទីផ្សារដោះដូរក្នុងខែមករាតែមួយ ក្លឹបនេះបានរកចំណូលថ្មីរហូតដល់ទៅ ៧នាក់ ខណៈមានចាកចេញតែកីឡាករម្នាក់ប៉ុណ្ណោះ ស្របពេលដែល Aubameyang ពុំមានវត្តមានឱ្យ Chelsea ទទល់ជាមួយក្រុម Fulham ក្នុងប្រកួតថ្មីចុងក្រោយនេះឡើយ៕ អត្ថបទ៖ លីដា ប្រភព៖ GOAL
ច័ន្ទ , 06 កុម្ភៈ 2023 10 អ្នកទស្សនា 2 ថ្ងៃកន្លងទៅ

១គ្រាប់យកឈ្នះ Man City យប់មិញ បង្កើតប្រវត្តិសាស្ត្រឱ្យ Kane ក្លាយជាកីឡាករមានគ្រាប់បាល់ច្រើនបំផុតសម្រាប់ Spur

Harry Kane បានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតគ្រប់ពេលវេលាឱ្យក្លឹប Tottenham Hotspur វ៉ាដាច់កីឡាករ Jimmy Greaves ខណៈដែលគ្រាប់បាល់ទី២៦៧របស់គាត់ បានបង្អាក់ដំណើរដណ្ដើមពាន Premier League របស់ក្លឹប Manchester City យ៉ាងគួរឱ្យភ្ញាក់ផ្អើល។ ប្រធានក្រុមអង់គ្លេសរូបនេះ បានស៊ុតបញ្ចូលទីពីចម្ងាយ ៩ម៉ែត្រ នៅក្នុងប្រអប់គ្រោះថ្នាក់ បន្ទាប់ពីការបញ្ជូនយ៉ាងល្អពី Pierre-Emile Hojbjerg។ អ្នកគាំទ្របានលោតចេញពីកន្លែងអង្គុយ ដើម្បីអបអរសាទរខ្សែប្រយុទ្ធវ័យ ២៩ឆ្នាំរូបនេះ ខណៈពេលដែលសារមួយបានផុសឡើងនៅលើតារាងពិន្ទុ ដែលសរសេរថា «សូមអបអរសាទរ Harry Kane»។ ការបញ្ចប់នៅនាទីទី១៥ ក៏ជាគ្រាប់ទី២០០ របស់ Kane នៅលើក្របខណ្ឌ Premier League ផងដែរ ដោយមានតែកីឡាករ Alan Shearer (មាន ២៦០ គ្រាប់) និង Wayne Rooney (២០៨គ្រាប់) ស៊ុតបញ្ចូលទីបានច្រើនជាងនេះ។ ការយកឈ្នះលើក្លឹប Manchester City គឺគ្មានវត្តមានគ្រូបង្វឹក Antonio Conte នោះទេ ដោយសារគាត់កំពុងសម្រាកនៅផ្ទះ បន្ទាប់ពីការវះកាត់ដើម្បីថង់ទឹកប្រមាត់។ វាគឺជាជំនួប Premier League លើកទី២ រវាងក្រុមទាំង ២ ក្នុងរយៈពេល ១៧ថ្ងៃ បន្ទាប់ពី Manchester City បានឈ្នះ Tottenham Hotspur ក្នុងលទ្ធផល ៤-២ នៅកីឡដ្ឋាន Etihad Stadium កាលពីថ្ងៃទី១៩ ខែមករា៕ អត្ថបទ៖ លីដា ប្រភព៖ BBC
ច័ន្ទ , 06 កុម្ភៈ 2023 29 អ្នកទស្សនា 2 ថ្ងៃកន្លងទៅ

ក្លិបអ្នកមានសម័យថ្មី ISI ដង្កោសែនជ័យ នាំចូលកីឡាករ ចំណូលថ្មី ១០នាក់ ត្រៀម League Cup ២០២៣

ក្លិបបាល់ទាត់ អាយ អេស អាយដង្កោសែនជ័យ ក្រោមការដឹកនាំរបស់ លោក John Botioba បានប្រកាសនាំចូលកីឡាករទី១០ គឺខ្សែប្រយុទ្ធ សារី តៃម៉ូ អតីតយុវជនបឹងកេត និងកីឡាកររបស់កោះកុងអេហ្វស៊ី ត្រៀមសម្រាប់ពានរង្វាន់ Cambodian League Cup រដូវកាល ២០២៣។ កីឡាករចំណូលទាំង១០រូបរបស់ អាយ អេស អាយដង្កោសែនជ័យ៖ NDONGO LOUIS WILLY SAMURA UMARU លី មីហ្សាន ហេង ប៉ោឡេង ជា ច័ន្ទដារ៉ា រ៉េត កាត្តាមី កែវ សារ៉ាត់ ត្រាយ វិចិត្រ YANAGIDATE KAZU សារី តៃម៉ូ ក្រៅពីការនាំចូលកីឡាករ ពេលនេះក្លិប ក៏បានបន្តកុងត្រាថ្មីជាមួយកីឡាករ ធួរ គាសេង, ប្រាក់ សុវណ្ណពិសិដ្ឋ, COULIBALY ABDEL KADER, ដោ រ៉ូហ៉្សាន់, ឌុច សុភា, អេល តហៀត, ឆេង​ ចាន់ថា, ចាន់ ហួង, អ៊ុន សុទ្ធរិទ្ធ, យ៉ា ម៉ាត់, សុន សុវណ្ណរទ្ធី និង កែម វ៉ាន់ដា។ គួរឲ្យដឹងថា ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ ស្ថិតនៅពូល B នៃពានរង្វាន់ Cambodian League Cup 2023 ជាមួយ ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, អង្គរថាយហ្គឺរ, ណាហ្គាវើលដ៍, នគរបាលជាតិ, សូលទីឡូអង្គរ ខណ:ពូល A មានក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ វិសាខា, បឹងកេត, , Tiffy Army FC, អគ្គិសនីកម្ពុជា, កោះកុង និង ព្រៃវែង ខណ:ពូល B មាន ៕
ច័ន្ទ , 30 មករា 2023 106 អ្នកទស្សនា 9 ថ្ងៃកន្លងទៅ

សិង្ហបុរី សាកល្បងប្រើប្រាស់ VAR មុនលីគកំពូលរបស់ខ្លួនចាប់ផ្តើម

បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី បានប្រកាសថា នឹងរៀបចំប្រើប្រាស់វីដេអូជំនួយការអាជ្ញាកណ្ដាល (VAR) នៅក្នុងការប្រកួតបាល់ទាត់លីគកំពូល Singapore Premier League រដូវកាល ២០២៣ ដែលគ្រោងនឹងចាប់នៅថ្ងៃទី២៤ ខែកុម្ភ: ខាងមុខនេះ។ ពេលនេះ ពួកគេចាប់ផ្តើមសាកល្បងប្រើប្រាស់ VAR ហើយក្នុងជំនួបមិត្តភាពការប្រកួតក្នុងស្រុក, បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃចុងក្រោយដោយស្ថាប័នគ្រប់គ្រងពិភពលោក FIFA ហើយត្រូវបានផ្តល់ភ្លើងខៀវ ដែលធ្វើឱ្យប្រទេសសិង្ហបុរី ក្លាយជាប្រទេសទី៣ នៅក្នុងតំបន់អាស៊ាន ប្រើប្រាស់បច្ចេកវិទ្យាទំនើបមួយនេះ។ នាយកផ្នែកអាជ្ញាកណ្ដាលបាល់ទាត់ប្រចាំសហព័ន្ធ លោក Nazeer Hussain បានថ្លែងអំណរគុណដល់ក្រុមអាជ្ញាកណ្ដាល និងមន្រ្តីរបស់សហព័ន្ធ ដែលរួមគ្នារហូតទទួលបានលទ្ធផលជាផ្លែផ្កានេះឡើង។ ប្រទេសសិង្ហបុរី មានអាជ្ញាកណ្តាលម្នាក់បានបង្ហាញខ្លួនជាមន្រ្តីអាជ្ញាកណ្ដាលផ្នែក VAR ក្នុងការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ នៅប្រទេសជប៉ុន កន្លងទៅ ហើយលោកក៏មានឈ្មោះចូលរួមកាត់សេចក្តីក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក World Cup ២០២២ នៅប្រទេសកាតា ផងដែរ។ ពានរង្វាន់លីគកំពូលសិង្ហបុរី មានសមាជិកចំនួន៨ក្រុម ខណៈប្រទេសអាស៊ានមួយនេះមានកូតា ទាំងក្នុងពានរង្វាន់ AFC Champions League និងពានរង្វាន់ AFC Cup ផងដែរ។ ដូច្នេះប្រទេសទាំង៣ ក្នុងតំបន់អាស៊ាន ដែលត្រូវប្រើប្រាស់ VAR ក្នុងការប្រកួតបាល់ទាត់នៅលីគកំពូលរបស់ខ្លួន មានលីគកំពូលប្រទេសថៃ លីគកំពូលប្រទេសវៀតណាម និង លីគកំពូលប្រទេសសិង្ហបុរី៕
ច័ន្ទ , 30 មករា 2023 58 អ្នកទស្សនា 9 ថ្ងៃកន្លងទៅ

អត្ថបទពេញនិយម

អត្ថបទថ្មី