សុក្រ , 08 កក្កដា 2022
ស៊ីន យូប៊ីន ទម្លាយមូលហេតុ ក្រោយខកខានសម្តែងជាតួឯកក្នុងខ្សែភាពយន្តថៃ «រដឺនជួបស្នេហ៍»!
តារាសម្តែងជួរមុខប្រចាំប្រទេស កម្ពុជា កញ្ញា ស៊ីន យូប៊ីន បានបង្ហាញការសោកស្តាយព្រោះមិនបានគ្រងតំណែងជាតួឯកស្រីក្នុងខ្សែភាពយន្តថៃ «រដឺនជួបស្នេហ៍» ឬ E-San Love Story 2 រួមសម្តែងជាមួយតួឯកប្រុសល្បីឈ្មោះ Tono Pakin ដោយសារតែបញ្ហាកូវីដ-១៩។
តាមការរៀបរាប់របស់តារាស្រីរូបនេះ នៅលើបណ្តាញសង្គមនាថ្ងៃទី៨ ខែកក្កដា បានឱ្យដឹងថា «ខ្សែភាពយន្តទី២របស់ បាងហ្វៃហ្វីម ដែល p’mumjokmok and teams ជ្រើសរើសឱ្យ Yubin ជាតួឯកស្រី តែត្រូវបានខកខានវិញដោយសារការផលិតចំពេល lockdown yubin មានការសោកស្តាយដែលមិនអាចនាំយកស្នាដៃថ្មីមួយនេះជូនបងប្អូនបាន តែយ៉ាងណាក៏ yubin នៅតែស្រលាញ់រឿងនេះនិងសុំអោយបងប្អូនទៅគាំទ្រផងណា»។
គួរបញ្ជាក់ផងដែរថា ស៊ីន យូប៊ីន ជាតារាស្រីកម្ពុជាមួយរូបពេញដោយសមត្ថភាព រីឯការប្រើប្រាស់ភាសាថៃក៏បានល្អ ខណៈនាងមានការងារមាញឹកច្រើននៅក្នុងប្រទេសថៃ រួមទាំងមានឱកាសសម្តែងជាតួឯកស្រីក្នុងរឿងថៃ «The Protect» រួមទាំងកម្មវិធីកម្សាន្តរបស់ថៃមួយចំនួនទៀត។
ទោះបីជា ខកឱកាសសម្តែងឱ្យផលិតកម្មថៃ បើក្រឡេកមកសកម្មភាពការងារសិល្បៈរបស់ ស៊ីន យូប៊ីន នៅប្រទេសកំណើតវិញ នាងនៅតែក្តោបឱកាសសម្តែងជាតួឯកស្រី ជាបន្តបន្ទាប់ ខណៈមុខជំនួញផ្ទាល់ខ្លួនរបស់នាងក៏រលូតទៅមុខជាលំដាប់៕
សូមបញ្ចេញមតិនៅទីនេះ