សុក្រ , 08 កក្កដា 2022
Joe Gomez បន្ថែមកុងត្រាថ្មីរយៈពេល៥ឆ្នាំទៀតជាមួយ Liverpool
ខ្សែការពារ Joe Gomez បានបន្តអនាគតនៅជាមួយ Livepool ទៅមុខទៀត ដោយយល់ព្រមបន្ថែមកុងត្រារយៈពេល៥ឆ្នាំទៀតជាមួយក្លិប។
កីឡាករវ័យ២៥ឆ្នាំសញ្ជាតិអង់គ្លេសដែលបានចូលរួមជាមួយហង្សក្រហមក្នុងឆ្នាំ២០១៥ បានបន្ថែមកុងត្រាបន្តនៅកីឡដ្ឋាន Anfield រហូតដល់ឆ្នាំ២០២៧។ Gomez បានបង្ហាញខ្លួន១៤២ប្រកួតឲ្យ Liverpool ប៉ុន្តែបានជួបបញ្ហាជាមួយនឹងរបួសជង្គង់និងកជើងនៅប៉ុន្មានរដូវកាលចុងក្រោយ។
Gomez បាននិយាយថា គេនៅតែមានអារម្មណ៍ថាក្មេង និងមើលឃើញឆ្នាំដ៏ល្អនៅខាងមុខ។ គេមានគម្រោងត្រូវធ្វើនៅ Liverpool ដើម្បីធ្វើវាជាមួយអ្នកចាត់ការ ក្រុមគ្រូបង្វឹកនិងមិត្តរួមក្រុមដើម្បីប្រាកដថាឆ្នាំដ៏ល្អបំផុតនឹងមកដល់។
កីឡាករដែលមានប្រភពកើតចេញពីក្លិប Charlton Athletic បានជួយ Liverpool ឈ្នះពាន Champions League, Premier League, FA Cup, League Cup, UEFA Super Cup និង FIFA Club Wold Cup៕
សូមបញ្ចេញមតិនៅទីនេះ