សុក្រ , 08 កក្កដា 2022
Spurs យកបានខ្សែការពារឆ្នើមម្នាក់ពី Barcelona
(កីឡា) ៖ នៅទីបំផុតកីឡាករ របស់ក្រុម អ្នកមានបុណ្យមា្នក់នឹងចាកចេញពីអេស្ប៉ាញ មកចូលរួមលេងឲ្យក្រុមមាន់ខ្នាយមាស ដែលមានមូលដ្ឋាននៅទឹកដីអង់គ្លេស ។
កីឡាករ ខ្សែការពារ Clement Lenglet នឹងចាកចេញពី Barcelona ដោយទៅលេងក្នុងលក្ខណ្ឌខ្ចីជើង ជាមួយក្រុម Spurs សម្រាប់រដូវកាលថ្មី ហើយដំណឹងនៃការចូលរួមនឹងត្រូវប្រកាសក្នុងពេលដ៏ខ្លីខាងមុខនេះ ។
ខ្សែការពារអាយុ ២៧ឆ្នាំ ថ្មីៗនេះក៏ទទួលបានដំណឹងពីលោក Xavi ដោយឲ្យរូបគេស្វែងរកក្លិបថ្មីដើម្បីចូលរួមលេង ហើយនៅទីបំផុត រូបគេបានស្វែងរកទ្រនំថ្មី ក្នុងទីផ្សាដោះដូរ ជាមួយ មាន់ខ្នាយមាស ក្រោមការដឹកនាំរបស់លោក Conte ។
យោងតាមអ្នកកាសែត Fabrizio Romano បានបញ្ជាក់ថា ការឲ្យ Clement Lenglet ទៅលេងជាមួយមាន់ខ្នាយមាស ក្នុងលក្ខណ្ឌកម្ចីជើងនេះ គឺក្លិបដែលមានទីតាំងនៅអង់គ្លេស គ្មានសិទ្ធទិញផ្តាច់កុងត្រាឡើយ៕
សូមបញ្ចេញមតិនៅទីនេះ