សុក្រ , 08 កក្កដា 2022
បិសាចក្រហមនឹងខកចិត្តជាមួយ Frenkie De Jong
(កីឡា) ៖ ចាត់ទុកជារឿងខកចិត្តមួយរបស់ក្រុមបិសាចក្រហម ដែលចង់បានកីឡាករ Frenkie De Jong ស្របពេលដែលកីឡាករ អតីតរបស់ក្រុម Ajax ចង់ផ្លាស់ទៅលេង ឲ្យក្រុមតោខៀវជំនួស ក្រុមខ្លាំងនៅអង់គ្លេសនេះ ។
គ្រូបង្វឹករបស់ក្រុមបិសាចក្រហម តែងតែលើកឡើងពី Frenkie De Jong ក្រោយរូបគេមកកាន់កាប់ក្រុមបិសាចក្រហម ដើម្បីស្តារក្រុមនេះឡើងវិញ ប៉ុន្តែ វាហាក់ជារឿងមិនអាចទៅរួច ស្របពេលដែល រដូវកាលមុន ក្រុម Man Utd សឹងតែរកកីឡាករលេងក្របខណ្ឌ យ៉ូរ៉ូប៉ាលីក មិនចង់បានផងនោះ ។ ម្យ៉ាងវិញទៀត ត្រឹមក្របខណ្ឌនេះ វានឹងក្លាយជារឿងមិនអាចទៅរួច ព្រោះថា Frenkie De Jong ចង់លេង ឆាមពានលីក។
សារព័ត៌មាន sportskeeda បានចុះផ្សាយថា ខ្សែបម្រើរូបនេះមានគោលដៅដ៏ត្រឹមត្រូវ គឺចង់ទៅលេងនៅតោខៀវ ក្នុងករណីរូបគេចាកចេញពីទឹកដីអេស្ប៉ាញ ប៉ុន្តែ ពេលនេះ អ្វីដែលសំខាន់គេចង់បន្តស្នាក់នៅលេង ឲ្យក្រុមអ្នកមានបុណ្យ Barcelona ។
បញ្ជាក់ផងដែរថា បើសិនជា Frenkie De Jong នឹងចាកចេញពីក្រុម Barcelona មែន រូបគេនឹងត្រូវផ្ទេរចេញក្នុងតម្លៃខ្លួន ៥៦ លានផោន ៕
សូមបញ្ចេញមតិនៅទីនេះ