សុក្រ , 08 កក្កដា 2022
ក្រោយភ្លៀងមេឃនៅតែភ្លៀង ឡុង សុភី គ្មានឱកាសឡើងសង្វៀនជាថ្មីនោះទេ
(កីឡា)៖ ភាគីពាក់ព័ន្ធទាំងអស់ក្នុងសង្គមគុនខ្មែរ ដែលជាក្បាលម៉ាស៊ីនធំ បានបញ្ចប់ដោយសម្រេចបញ្ឈរជើង មិនឲ្យកីឡាករ ឡុង សុភី ឡើងសង្វៀននោះទេ ក្រោយកីឡាកររូបនេះត្រូវបានគេដេញចុះពីសង្វៀន នឹងមិនឲ្យតម្លៃខ្លួន ។
ដើមឡើយ រឿងដេញចុះមិនឲ្យតម្លៃខ្លួននេះ បានក្លាយជាប្រធានបទធំក្នុងសង្គមគុនខ្មែរ ប៉ុន្តែក្រោយមកក៏មានការសម្របសម្រួលជាច្រើនដំណាក់កាល ទាំងក្បាលម៉ាស៊ីន របស់ប៉ុស្តិ៍ផ្សាយ ដោយតថ្លៃចុះឡើង ជាច្រើនដំណាក់កាល ហើយក៏មាន ផែនតាមដំណាក់កាលពី សហព័ន្ធ គុនខ្មែរ ផងដែរ ទើបរឿងនេះបានបញ្ចប់ ។
ទោះជាយ៉ាងណា ពាក្យថា ក្រោយភ្លៀងមេឃស្រឡះ ប៉ុន្តែ សម្រាប់ ឡុង សុភី ឬ នី សុភី ក្រោយភ្លៀង មេឃនៅតែភ្លៀង ពពកខ្មៅដេសដាស់ ដោយរូបគេនឹងមិនត្រូវឲ្យឡើងសង្វៀនសារជាថ្មីឡើយ ទោះបីជាមិនមានចំណាត់ការណាមួយ ប្រកាសផ្លូវការពីសហព័ន្ធ។
ប្រភពច្បាស់ការមួយបានបញ្ជាក់មកកាន់អង្គភាព Lee News ថា ឡុង សុភី នឹងមិនឲ្យឡើងសង្វៀនឡើយ ក្រោយការទាមទារថ្លៃកំលាំងពលកម្មរបស់គេ ក្រោយអាជ្ញាកណ្តាលដេញចុះពីសង្វៀននោះ ។ ប្រភពដដែលថា ភាគីពាក់ព័ន្ធ ជាពិសេស មន្ត្រីក្នុងសហព័ន្ធមួយចំនួន នឹងមិនឲ្យកីឡាកររូបនេះ ឡើងសង្វៀនទេ ក៏ព្រោះតែផ្តើមចេញពីបញ្ហាខាងលើ។ ទំនងបញ្ហាមកពីការប្រកូកប្រកាសកីឡាករខាងលើ តាមរយៈបណ្តាញ សង្គម។
ទោះជាយ៉ាងណាខាងលើនេះវាគ្រាន់តែជាសម្តីមួយជ្រុង តែប៉ុណ្ណោះ ដោយខាង Lee News រងចាំការស្រាយបំភ្លឺពីខាងសហព័ន្ធ សម្រាប់ដំណឹងមួយនេះ ថាពិត ឬយ៉ាងណា ? រឿងចង្អេរបាំងដំរី មិនអាចជិតនោះទេ ៕
សូមបញ្ចេញមតិនៅទីនេះ