ព្រហស្បតិ៍ , 07 កក្កដា 2022
Danny Mills និយាយចំៗថា Messi មិនល្អគ្រប់គ្រាន់ក្នុងការចូលរួមជាមួយក្រុមកំពូលទាំងប្រាំមួយនៅ Premier League
អតីតខ្សែការពារ Premier League ដ៏ល្បីល្បាញ Danny Mills បានធ្វើការអះអាងយ៉ាងមុតមាំថា Lionel Messi នឹងមិនសាកសមនឹងក្រុមកំពូលទាំង៦ របស់ Premier League នោះទេ។
តារាឆ្នើម PSG កីឡាករ Lionel Messi វ័យ 35 ឆ្នាំត្រូវបានគេលើកយកមកនិយាយជារឿយៗ ពីលទ្ធភាពផ្ទេរទៅកាន់ក្របខ័ណ្ឌ Premier League មុនពេលកាន់ប៊ិកចុះហត្ថលេខាជាមួយក្លឹបបារាំង កាលពីរដូវក្តៅមុន ប៉ុន្តែបានតស៊ូសម្រាប់ទម្រង់លេងក្នុងរដូវកាលដំបូងរបស់ខ្លួន ដោយស៊ុតបញ្ចូលទីបានត្រឹមតែ ១១ គ្រាប់ប៉ុណ្ណោះនៅក្នុងការប្រកួតទាំងអស់។
Messi បានជួយ PSG ឈ្នះជើងឯក Ligue 1 កាលពីរដូវកាលមុន ប៉ុន្តែទម្រង់លេងរបស់គេគឺខុសគ្នាដាច់ពីការលេងអោយ Barcelona ដូច្នេះហើយ លោក Mills ជឿជាក់ថា Messi នឹងមិនល្អគ្រប់គ្រាន់ សម្រាប់ក្រុមកំពូលទាំង ៦ ក្នុងក្របខ័ណ្ឌ Premier League នោះទេ។
យ៉ាងណាមិញ អតីតខ្សែការពារជម្រើសជាតិអង់គ្លេសរូបនេះ បានបញ្ជាក់ថា Messi ជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុត ដែលលោកមិនធ្លាប់ឃើញ ។
គួរបញ្ជាក់ថា Messi នឹងត្រូវធ្វើដំណើរទៅកាន់យុទ្ធនាការថ្មី ក្រោមអ្នកចាត់ការទូទៅលោក Christophe Galtier បន្ទាប់ពីពួកគេបានចែកផ្លូវជាមួយលោក Mauricio Pochettino នៅសប្តាហ៍នេះ៕
សូមបញ្ចេញមតិនៅទីនេះ