ព្រហស្បតិ៍ , 07 កក្កដា 2022
លោក Gyotoku Koji កោះហៅយុវជន៤រូបបន្ថែមទៀត ទៅឥណ្ឌូនេស៊ី
បន្ទាប់ពីគោជំទន់កម្ពុជាបានត្រឹមខកចិត្តក្នុងជំនួបទីពីរ ក្រោយរងបរាជ័យក្រោមថ្វីជើងម៉ាឡេស៊ី ក្នុងលទ្ធផល ២-១ ពានរង្វាន់ AFF U19 BOYS CHAMPIONSHIP នៅប្រទេសឥណ្ឌូនេស៊ី។
ពេលនេះលោក Gyotoku Koji កោះហៅយុវជន៤រូបបន្ថែមទៀតមានដូចជា៖
– សាំង ហាន់ឃុន (ក្លិបបាល់ទាត់វិសាខា)
– សុខគ្រី សូហ្វាន (ក្លិបបាល់ទាត់អង្គរថាយហ្គឺ)
– អៀម រតនា (ក្លិបបាល់ទាត់សូលទីឡូអង្គរ)
– គង់ លីហួរ (ក្លិបបាល់ទាត់ខេត្តព្រៃវែង)។
ខាងក្រោមនេះគឺជាចំណាត់ថ្នាក់បណ្តោះអាសន្នពូល B៖
1. ឡាវ ឆ្លងកាត់១ប្រកួត ឈ្នះ១ មាន៣ពិន្ទុ
2. ម៉ាឡេស៊ី ឆ្លងកាត់១ប្រកួត ឈ្នះ១ មាន៣ពិន្ទុ
3. កម្ពុជា ឆ្លងកាត់២ប្រកួត ឈ្នះ១ ចាញ់១ មាន៣ពិន្ទុ
4. ទីម័រខាងកើត ឆ្លងកាត់២ប្រកួត ឈ្នះ១ ចាញ់១ មាន៣ពិន្ទុ
5. សិង្ហបុរី ឆ្លងកាត់២ប្រកួត ចាញ់ទាំង២ មិនមានពិន្ទុ។
សម្រាប់ការប្រកួតបន្ទាប់របស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ នឹងត្រូវជួប ឡាវ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៧:០០រសៀល នៅកីឡដ្ឋាន MEDYA SENAYAN៕
សូមបញ្ចេញមតិនៅទីនេះ