ពុធ , 06 កក្កដា 2022
Pogba នឹងមកពិនិត្យសុខភាពជាមួយ Juventus នៅចុងសប្ដាហ៍នេះ
ខ្សែបម្រើ Paul Pogba នឹងមកដល់ទីក្រុង Turin ប្រទេសអ៊ីតាលីនៅថ្ងៃសៅរ៍សប្ដាហ៍នេះដើម្បីពិនិត្យ និងចុះកុងត្រាជាផ្លូវការក្លាយជាកីឡាកររបស់ Juventus។
ក្លិប Juventus បានឈានដល់កិច្ចព្រមព្រៀងដើម្បីចុះកុងត្រាលើកីឡាករសញ្ជាតិបារាំង Pogba ដោយគ្មានតម្លៃខ្លួន ផ្លាស់ពីក្លឹប Manchester United។ សមាជិកឈ្នះពានរង្វាន់ World Cup ២០១៨ នឹងចុះកុងត្រារយៈពេល៤ឆ្នាំជាមួយ Juventus សម្រាប់ការត្រលប់មកវិញសារជាថ្មី។
Pogba ធ្លាប់ចំណាយពេល៤រដូវកាលជាមួយក្រុមរហស្សនាមសេះបង្កង់ មុនពេលទៅត្រលប់ទៅចូលរួមជាមួយបិសាចក្រហមក្នុងតម្លៃខ្លួន៨៩លានផោនកាលពីឆ្នាំ២០១៦។ រយៈពេល៦រដូវកាលជាមួយ Man Utd ខ្សែបម្រើចូលចិត្តលេងម៉ូដសក់ខាងលើហាក់មិនសូវលេចធ្លោខ្លាំងដូចកាលលេងនៅ Serie A ឡើយ។
គេរកបាន៣៩គ្រាប់ក្នុងការបង្ហាញខ្លួន២២៦ប្រកួតឲ្យ United គិតគ្រប់កម្មវិធី និងជួយក្រុមឈ្នះពាន Europa League និង League Cup រដូវកាល២០១៦-១៧៕
សូមបញ្ចេញមតិនៅទីនេះ