ពុធ , 06 កក្កដា 2022
អ្នកគាំទ្រ Tottenham ដុតអាវ Eriksen ចោល ខឹងចិត្តចូលរួមជាមួយ Man Utd
យោងតាមបណ្ដាញសង្គម អ្នកគាំទ្រក្រុមមាន់ខ្នាយមាស Tottenham Hotspur ម្នាក់ បានបង្ហោះវីដេអូ ដុតអាវ ដែលមានឈ្មោះ Christian Eriksen ដែលជាអតីតកីឡាករក្លិប។
កីឡាករអន្តរជាតិដាណឺម៉ាកវ័យ 30 ឆ្នាំ គ្រោងនឹងកាន់ប៊ិកចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 3 ឆ្នាំនៅឯក្លឹបគូប្រជែង Premier League បិសាចក្រហម Manchester United បន្ទាប់ពីចាកចេញពី Brentford លើការផ្ទេរដោយគ្មានតម្លៃខ្លួន។
អ្នកគាំទ្រដ៏ស្មោះស្មាក់ក្លឹប Spurs មានការខកចិត្តជាខ្លាំង ដែលឃើញ Eriksen ចូលរួមជាមួយគូប្រជែងរបស់ពួកគេ ហើយបានបង្ហោះវីដេអូ ដោយបានដុតអាវក្រុមមាន់ខ្នាយមាស ដែលមានឈ្មោះ Eriksen នៅខាងក្រោយ ហើយមិនយូរប៉ុន្មានវីដេអូនេះ បានរីករាលដាលពេញបណ្ដាញសង្គម។
នៅលើឃ្លីបបានចែករំលែកនោះ មនុស្សដែលកំពុងដាក់អាវនោះ បានដាក់ចំណងជើងថា “A man of my word” ឬ “មនុស្សម្នាក់នៃពាក្យរបស់ខ្ញុំ”។
គួរបញ្ជាក់ថា Christian Eriksen ចំណាយពេល7ឆ្នាំ នៅ Spurs មុនពេលផ្លាស់ទៅ Inter Milan នៅឆ្នាំ 2020 ៕
សូមបញ្ចេញមតិនៅទីនេះ