ច័ន្ទ , 04 កក្កដា 2022
អេមហួស World Cup នៅកាតា នឹងប្រើបច្ចេកវិទ្យាស្វ័យប្រវត្តិចាប់បាល់ offside
សហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ថា Fifa បានបញ្ជាក់ថា បច្ចេកវិទ្យាពាក់កណ្តាលស្វ័យប្រវត្តិ និងទំនើបបំផុតនឹងត្រូវប្រើប្រាស់ក្នុងព្រឹត្តិការណ៍ World Cup ក្នុងប្រទេសកាតា ដើម្បីបង្កើនល្បឿននៃពេលវេលា ក្នុងការសម្រេចចិត្តចាប់ជំហរក្រៅល្បែង (offside)។
បច្ចេកវិទ្យាពាក់កណ្តាលស្វ័យប្រវត្តិនេះ អាចចាប់កីឡាករដែលស្ថិត្តនៅក្នុងជំហរក្រៅល្បែង ហើយនឹងផ្ដល់ការជូនដំណឹងនៅក្នុងស្តង់ជំនួយការអាជ្ញាកណ្តាលវីដេអូ ដែលអាចបញ្ជូនបន្តទៅអាជ្ញាកណ្តាលនៅលើទីលាន។
តាមពិតទៅ ប្រព័ន្ធនេះ ត្រូវបានសាកល្បងរួចទៅហើយនៅក្នុងការប្រកួត Arab Cup និង Club World Cup កាលពីឆ្នាំមុន ដែលវាត្រូវបានគេប៉ាន់ស្មានថា បានកាត់បន្ថយពេលវេលា ក្នុងការសម្រេចចិត្តរបស់ VAR ពី 70 ទៅ 25 វិនាទី៕
សូមបញ្ចេញមតិនៅទីនេះ