ច័ន្ទ , 04 កក្កដា 2022
Cristiano Ronaldo ចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ
Cristiano Ronaldo ចង់ឱ្យ Manchester United អនុញ្ញាតឱ្យខ្លួនចាកចេញពីក្លឹប ប្រសិនបើពួកគេទទួលបានការផ្តល់ជូនសមរម្យ សម្រាប់តម្លៃខ្លួនលោកនៅរដូវក្តៅនេះ។
ខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ 37 ឆ្នាំ ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Man United កាលពីរដូវកាលមុន និងទីបីនៅក្នុង Premier League យុទ្ធនាការទាំងមូល ប៉ុន្តែត្រូវបានគេមើលឃើញថា មានការខកចិត្តដ៏ធំមួយ ពោលគឺក្លិបបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 6 ក្នុងក្របខ័ណ្ឌ Premier League ដូច្នេះហើយ ធ្វើឲ្យលោក ដែលជាអធិរាជនៅ UCL ខកខានក្នុងការប្រកួតពានរង្វាន់មួយនេះ។
Ronaldo មិនសប្បាយចិត្តនឹងស្ថានភាពបច្ចុប្បន្ននៅ Manchester United ទេ លោកបានប្រាប់ Man United ថា លោកចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ។ Ronaldo បានបញ្ជាក់យ៉ាងច្បាស់ថា៖ គាត់មានអារម្មណ៍ថា ក្លិបមិនមានមហិច្ឆតាគ្រប់គ្រាន់ ដើម្បីអាចដណ្ដើមពានបានទេនៅរដូវកាលក្រោយ ។
មែនទែនទៅ Ronaldo បានប៉ះទង្គិចរួចទៅហើយជាមួយ Harry Maguire ជុំវិញតំណែងប្រធានក្រុម Manchester United កាលពីរដូវកាលមុន ។ ប៉ុន្តែទោះបីជាអ្នកចាត់ការថ្មី Ten Hag បាននិយាយថា លោកកំពុងទន្ទឹងរង់ចាំធ្វើការចរចារជាមួយ Ronaldo ក៏ដោយ ប៉ុន្តែវាមិនច្បាស់ថារបៀបលេងរបស់ខ្សែប្រយុទ្ធរូបនេះ នឹងសមនឹងគ្រូបង្វឹកហូឡង់នោះទេ។
លើសពីនេះ Ronaldo គឺជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅ Premier League ហើយការចាកចេញរបស់គាត់នឹងបង្កើតវិសាលភាពបន្ថែមទៀតនៅក្នុងថវិកាផ្ទេររដូវក្តៅរបស់ United ៕
សូមបញ្ចេញមតិនៅទីនេះ