ច័ន្ទ , 04 កក្កដា 2022
FFC បញ្ជាក់ថាមិនមានការទិញសិទ្ធផ្សាយបន្តផ្ទាល់ AFF U19 និង AFF WOMENS’S ឡើយ
យោងតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ បានឲ្យដឹងថាមិនមានការទិញសិទ្ធផ្សាយបន្តផ្ទាល់ ការប្រកួតរបស់ក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំនៅប្រទេឥណ្ឌូណេស៊ី នៃពានរង្វាន់ AFF U19 Championship 2022 និង AFF WOMENS’S Championship 2022 នៅប្រទេសហ្វីលីពីន ពីទូរទស្សន៍ក្នុងស្រុកឡើយ។
ដោយឡែកក្រុមការងារសហព័ន្ធកីឡាបាល់ទាត់កម្ពុជាកំពុងតែទំនាក់ទំនងជាមួយម្ចាស់ផ្ទះឥណ្ឌូណេស៊ី និងហ្វីលីពីន ដើម្បីរកមធ្យោបាយអោយបងប្អូនអ្នកគាំទ្រនៅកម្ពុជាអាចទស្សនាការប្រកួតបានតាម Online។
ខណ:ពានរង្វាន់ AFF U19 Championship 2022 ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតបើកឆាកពូល B ទល់នឹង សិង្ហបុរី នៅថ្ងៃទី៣ ខែកក្កដា វេលាម៉ោង៧:០០យប់ នៅកីឡដ្ឋាន MEDYA SENAYAN ប្រទេសឥណ្ឌូណេស៊ី៕
សូមបញ្ចេញមតិនៅទីនេះ