សៅរ៍ , 02 កក្កដា 2022
Mohamed Salah បានយល់ព្រមបន្តកិច្ចសន្យាថ្មីជាមួយហង្សក្រហម Liverpool រហូតដល់ឆ្នាំ២០២៥
ខ្សែប្រយុទ្ធសញ្ជាតិអេស៊ីប កីឡាករ Mohamed Salah បានយល់ព្រមបន្តកិច្ចសន្យា៣ឆ្នាំបន្ថែម បន្ទាប់ពីសុពលភាពកិច្ចសន្យាចាស់របស់រូបគេនឹងផុតនៅចុងរដូវកាលក្រោយនេះ។
គួរបញ្ជាក់ផងដែរថាម្ចាស់ពានFWA និង PFA ប្រចាំរដូវកាល២០២១-២០២២ កីឡាករMohamed Salah បានរកបានគ្រាប់បាល់បញ្ចូលទីសរុប១៥៦គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួនសរុបចំនួន២៥៦ប្រកួត ជាមួយក្លិបហង្សក្រហមLiverpool បន្ទាប់ពីចាកចេញពី ក្លិបអ៊ីតាលី AS Roma ក្នុងតម្លៃ៤២លានអ៉រ៉ូ កាលពីរដូវកាល២០១៧-២០១៨។
តាមប្រភពមួយបានឱ្យដឹងផងដែរថា ខ្សែប្រយុទ្ធសញ្ជាតិអេស៊ីបរូបនេះបានចុះកិច្ចសន្យាថ្មីរហូតទៅដល់ឆ្នាំ២០២៥ និង ត្រូវបានក្លិបហង្សក្រហមLiverpool ផ្តល់ប្រាក់ពលកម្មក្នុងកិច្ចសន្យាថ្មីនេះរហូតទៅដល់៣៥ម៉ឺនផោន ក្នុងមួយសប្តាហ៍ ដែលធ្វើឱ្យរូបគេក្លាយជាកីឡាករដែលមានប្រាក់ថ្លៃពលកម្មថ្លៃជាងគេប្រចាំប្រវត្តិសាស្រ្តក្លិប។
សូមបញ្ចេញមតិនៅទីនេះ