សុក្រ , 01 កក្កដា 2022
Ernesto Valverde មកដឹកនាំ Athletic Bilbao ជាលើកទី៣
(កីឡា) ៖ ក្លិប Athletic Bilbao បានប្រកាសតែងតាំងលោក Ernesto Valverde ធ្វើជាអ្នកចាត់ការថ្មីរបស់ខ្លួនដើម្បីត្រៀមប្រជែងនៅ La Liga។
នេះជាលើកទី៣ហើយ ដែលលោក Ernesto ធ្វើជាអ្នកចាត់ការមកដឹកនាំក្លិប Bilbao នេះ ដោយលោកធ្លាប់ដឹកនាំលើកទី១ កាលពីកំឡុងឆ្នាំ២០០២ ដល់២០០៥ និងលើកទី២ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧។
សរុបទាំងពីរលើកកន្លងមក លោកធ្លាប់ដឹកនាំក្លិបខាងលើនេះបាន៣០៤ប្រកួត ឈ្នះ១៣៧ប្រកួត ចាញ់៩៩ប្រកួត និងស្មើ៦៨ប្រកួត ដោយឈ្នះបានពាន Super Cup ១ដងកាលរដូវកាលឆ្នាំ២០១៥និងជួយឲ្យក្រុមនេះចូលរួមលេងក្នុង Europa League និង Champions League ផងដែរ។
Valverde វ័យ៥៨ឆ្នាំទំនេរគ្មានការងារ ចាប់តាំងពី Barcelona បណ្ដេញចេញពីតំណែងកាលពីខែមករា ឆ្នាំ២០២០។ រហូតដល់ឆ្នាំ២០២០នេះ ប្រធានក្លិបថ្មីរបស់ Bilbao លោក Jon Uriarte បានជ្រើសរើស Valverde មកជំនួសកន្លែងរបស់លោក Marcelino ដែលបានចាកចេញ៕
សូមបញ្ចេញមតិនៅទីនេះ