ពុធ , 29 មិថុនា 2022
ស្ងាត់ៗ មាស សុខសោភា ចេញសំណេរ៥បន្ទាត់ ឲ្យអ្នកគាំទ្រជាង៥លាននាក់ពិចារណា
ប៉ុន្មានឆ្នាំមកនេះកំពួលតារាចម្រៀងស្រីប្រចាំប្រទេស មាស សុសោភា មិនទាន់ឃើញចេញបទចម្រៀងថ្មីនៅផលិតកម្មមួយណាបន្តទៀតទេ បន្ទាប់ពីវត្តមានរបស់នាងនៅក្នុងផលិតកម្ម ថោន បានដាច់រយាលមក។ ពោលគឺតារាស្រីទឹកដមសំឡេងគ្មានពីរនាពេលបច្ចុប្បន្ន គ្រាន់តែបង្ហើរសំនៀងយ៉ាងក្រអួន តាមរយៈបទចម្រៀងរៀបរាប់ពីទីទេសចរណ៍ធម្មជាតិ និងបទរបស់ស្ថាប័ណ្ឌ មន្ទីរនានា រួមជាមួយបទចម្រៀងពាក់ព័ន្ធផលិតផលផ្សេងៗតែប៉ុណ្ណោះ។
រូបភាពនេះទោះជាមិនសូវទាក់បានចំណាប់អារម្មណ៍ថ្មីពីសំណាក់ទស្សនិកជនក្តី ប៉ុន្តែប្រជាប្រិយភាព មាស សោភា នៅតែឈរលើកំពួលតារាងក្នុងចំណោមតារាចម្រៀងល្បីប្រចាំប្រទេសដដែល ពោលគឺគ្រប់សកម្មភាពរបស់នាងនៅតែទទួលបានការចាប់អារម្មណ៍ ពីមហាជនគ្រប់ពេល។
ជាក់ស្តែងថ្មីៗខណៈដែល មាស សុខសោភា បានសរសេរសារអប់រំផ្លូវចិត្ត ប្រាំបន្ទាត់នៅលើ Page ហ្វេសប៊ុករបស់ខ្លួន ដែលមានសមាជិកជាង ៥ លាននាក់នោះ នៅតែមានអ្នកចូលរួមសរសេរ Comments បញ្ចេញមតិជាច្រើនជាមួយរូបនាង ដោយមានមតិភាគច្រើនបានកោតសរសើថា នេះជាសារដ៏ល្អថែមទៀតផង។
នេះគឺជាសាររបស់ មាស សុខសោភា “តើអ្វីទៅដែលជាមេរោគនៅក្នុងចិត្តរបស់មនុស្ស?
សួរខ្លួនឯងឆ្លើយខ្លួនឯងចា៎ បើសំរាប់ខ្ញុំគឺភាពល្ងង់ខ្លៅក្នុងអន្លង់អវិជា្ជដែលបន្លំនៅក្នុងចិត្តហ្នឹងហើយ ដែលនាំអោយរាងកាយនិងនឹងខួរក្បាល គិតរឿងដែលខុសនឹងបាប ដែលនាំអោយយើងរកឃើញខ្លួនឯងមិនឃើញនោះទេ គឺថាវង្វេងវង្វាន់ជាមួយនិងការចង់បាន តាមការប្រាថ្នារបស់ចិត្ត បញ្ជាមិនចប់មិនចេះហើយនោះទេ បងអូនគិតយ៉ាងណាដែរ សូមខមមិនប្រាប់វិញផង” ។
សារអប់រំចិត្តរបស់ មាស សុខសោភា នេះដែរដ្បិតមិនមែនជាសំណេររបស់បណ្ឌិតក្តី ប៉ុន្តែក៏មានសមាជិកក្នុង Page ជាងប្រាំលាននាក់ បានចូលរួមពិចារណា និងបញ្ចេញនូវការយល់ឃើញបន្ថែមចំពោះសំណេររបស់នាងផងដែរ ។ ម្យ៉ាងទៀតសំណេរទាំងប្រាំបន្ទាត់របស់ មាស សុខសោភា ខាងលើនេះ ក៏អាចចាត់ទុកថា សារអប់រំផ្លូវចិត្តដ៏ល្អប្រសើមួយ ក្នុងនាមនាងជាតារាច្រៀងលំដាប់កំពួលរបស់ប្រទេសជាតិមួយ ដែលបានព្យាយាមបង្ហាញនូវអ្វីដែលជារូបភាពវិជ្ជមានសម្រាប់អ្នកគាំទ្រ៕
សូមបញ្ចេញមតិនៅទីនេះ