ពុធ , 29 មិថុនា 2022
ព្រោះតែការងារសិល្បៈ រឿន ណាត ចូលពេទ្យទាំងយប់
ភ្នំពេញ ៖ អតីតបវរកញ្ញា ចក្រវាឡ រឿន ណាត បានចូលពេទ្យភ្លាមៗកាលពីយប់មិញនេះ ធ្វើឱ្យអ្នកផ្ទះនិងអ្នកជុំវិញខ្លួននាងមានការព្រួយបារម្ភជាខ្លាំង ។
កញ្ញា រឿន ណាត បានបញ្ជាក់ថា កាលពីប៉ុន្មានម៉ោងមុននេះនៅលើ ហ្វេសប៊ុក របស់ខ្លួន ថា « កាលពីយប់មិញ ម៉ោង១០ ខ្ញុំមានអាការៈ ចុកពោះខ្លាំង ពិបាកដកដង្ហើម ទើបខ្ញុំបានសំរេចចិត្តមកពេទ្យ ពេទ្យធើ្វការ អេកូ និងតេស្តឈាម លទ្ធផល គឺ ខ្ញុំ រលាកក្រពះធ្ងន់ នឹងលើសគ្រាប់ឈាមស ។ ខ្ញុំសូម ផ្តាំផ្ញើរ ដល់បងប្អូន ដែលញាំអត់ទៀងពេល គេងអត់គ្រប់គ្រាន់ ធ្វើការធ្ងន់លើសម៉ោង សូមគិតគូរដល់សុខភាពផង ជៀសវាងធ្ងន់ធ្ងរដូចនាងខ្ញុំ ។ ឥឡូវនេះ នាងខ្ញុំបានសម្រាក នឹងព្យាបាលនៅមន្ទីរពេទ្យ ហើយសូមអរគុណដល់បងប្អូន នឹង fan ដែលបាន ឆាតមកលើកទឹកចិត្ត នឹង ជូនពរ » ។ ក្រោយពីឃើញសាររបស់កញ្ញា រឿន ណាត បែបនេះបានធ្វើឱ្យមិត្តភក្តិ និង អ្នកគាំទ្រជូនពរនាងឆាប់ជា ។
ក្រៅពីកញ្ញា រឿន ណាត ក៏មានសិល្បករជាច្រើនរូបទៀតក៏មានបញ្ហា ក្រពះ ធ្ងន់ធ្ងរ រហូតរត់ទៅព្យាបាលនៅក្រៅប្រទេស ដោយសារម្នាក់ៗប្រឹងធ្វើការងាររហូតពេលបាយភ្លេចទឹក បង្កទៅជាមានជំងឺបែបនេះ ។
កន្លងមក កញ្ញា រឿន ណាត ក៏ធ្លាប់ប្រាប់ផងដែរថា សុខភាពនាងមិនសូវល្អទេ ដោយសារនាងញុំាមិនទៀត គ្រាន់តែកន្លងមកមិនសូវធ្ងន់ធ្ងរ ។ ដោយឡែកលើកនេះវាធ្វើទុកខ្លាំងដូច្នេះហើយទើបប្រញាប់មក ពេទ្យព្យាបាល ។
ស្របពេលសម្រាកព្យាបាលជំងឺ រឿន ណាត បានប្រាប់ពីសុខភាពរបស់ខ្លួនថា ពេលនេះជំងឺនាងបានធូរបន្តិចហើយ តែត្រូវតាមដានបន្ត គ្រូពេទ្យសុំឱ្យនាងសម្រាកព្យាបាលមួយរយៈពេលសិន ។ ចំណែកការងាររបស់នាងមួយចំនួនខ្លះត្រូវបន្ត ខ្លះទៀតក៏ត្រូវផ្អាក ៕
សូមបញ្ចេញមតិនៅទីនេះ