ច័ន្ទ , 13 មិថុនា 2022
ទីបំផុត Real Madrid ចុះហត្ថលេខាលើខ្សែបម្រើ Aurelien Tchouameni ជាផ្លូវការហើយ
Real Madrid បានចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិបារាំង Aurelien Tchouameni ពីក្លឹប AS Monaco បានសម្រេចហើយ ជាមួយនឹងកិច្ចសន្យារយៈពេល 6 ឆ្នាំ។
ក្លឹបទាំងពីរបានប្រកាសពីកិច្ចព្រមព្រៀងនេះ ហើយ Real Madrid បាននិយាយថា ពួកគេនឹងធ្វើពិធីបង្ហាញកីឡាករវ័យ 22 ឆ្នាំរូបនេះជាផ្លូវការ នៅថ្ងៃអង្គារ បន្ទាប់ពីពិនិត្យសុខភាពរួចរាល់។ កិច្ចព្រមព្រៀងនេះត្រូវបានគេរាយការណ៍ថា មានតម្លៃ ១០០ លានអឺរ៉ូ (តម្លៃខ្លួន+ថ្លៃចុះកុងត្រា) រួមបញ្ជូលគ្នា។
គួរបញ្ជាក់ថា កីឡាករវ័យក្មេង Tchouameni បានបង្ហាញខ្លួននៅ Ligue 1 ចំនួន 35 ប្រកួតសម្រាប់ Monaco កាលពីរដូវកាលមុន ដោយរកគ្រាប់បាល់បានចំនួន 3 គ្រាប់ និង assists ចំនួនពីរលើកផងដែរ។ ងាកមកមើលក្នុងក្រុមជម្រើសជាតិវិញ យុវជនរូបនេះបានបង្ហាញខ្លួនចំនួន 11 លើកសម្រាប់ប្រទេសបារាំង ចាប់តាំងពីបង្ហាញខ្លួនជាលើកដំបូងជាអន្តរជាតិក្នុងខែកញ្ញា៕
សូមបញ្ចេញមតិនៅទីនេះ