សុក្រ , 15 កក្កដា 2022
ដួង សុខគា ឃើញអ្នកសិល្បៈ អ្នករកស៊ីអនឡាញ ធ្វើឱ្យមានរឿងវល់ពេក ទប់អារម្មណ៍មិនជាប់ ចេញមុខនិយាយ ប្រើពាក្យហួសពីការស្មាន
មួយរយៈនេះក្នុងចង្កោមអ្នកសិល្បៈ និងចង្កោមអ្នករកស៊ីតាមអនឡាញ បានបង្កើតនូវរឿងរ៉ាវប្លែកៗជាច្រើន ធ្វើឲ្យបណ្តាអ្នកតាមដានរឿងក្នុងសង្គមជាច្រើនចាប់អារម្មណ៍ ប៉ុន្តែក៏មានរឿងរ៉ាវខ្លះ ក្រោយពេលឆ្លងកាត់ការវិភាគរបស់មហាជន នឹងបានយល់ច្បាស់ពីចេតនារបស់អ្នករៀបចំឡើងក្នុងគោលបំណង ដើម្បីផលប្រយោជន៍ខ្លួននោះ ពួកគេក៏ទទួលបាននូវការរិះគន់តបមកយ៉ាងចាស់ដៃពីសំណាក់មហាជនវិញដែរ ។
ជាមួយគ្នានេះដែរ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៤ កក្កដា ឆ្នាំ២០២២ យប់មិញលោក ដួង សុខគា ដែលគេស្គាល់ថា ជាពិធីករ ប្រចាំស្ថានីយ៍ទូរទ្សន៍ CTN និងជាអ្នកចម្រៀង អាយ៉ៃ និងចាប៉ី ដងវែង ល្បីឈ្មោះនោះ ក៏បានចេញសារនៅលើហ្វេសប៊ុករបស់ខ្លួនដែរថា “រវល់តែតាមដានរឿងដែលគេបង្កើតឡប់ៗ! រវល់តែចូលរួម កាត់ក្ដីជេរបញ្ចោរ! ភ្លេចថាខ្លួនឯងជាអ្នកណា? មានទ្រព្យ អ្វីខ្លះ? ដូនតាទុកអ្វីឱ្យខ្លះ? ចង់ល្បី! ហូប លាមក! ហូប មីនតោន! ថតរបូតខោអាវ! ជេរកប់ៗ! | ឡប់ៗពេញនិយម រមទមអត់លិឍ) ។ បើច្នោះមែន គេនឹងទៅតាមខាងឡប់។ ពូមោកចង់និយាយតែខ្លាចធ្ងន់ ពាក្យ! បើពូមោកទៅបាត់ កុំខឹងពូមោក លួចជេរពូមោក ណា” ។
សាររបស់លោក ដួង សុខគា ខាងលើនេះហាក់មិនខុសឆ្ងាយពីសាររបស់ឧកញ៉ា ហ៊ួត ជា ប៉ុន្មានឡើយ គ្រាន់តែលោក ដួង សុខគា ហាក់បានប្រើពាក្យពេចន៍ធ្ងន់ៗ និងស៊ីជម្រៅខ្លាំង សំដៅទាំងអ្នកតាមដានរឿងគេ និងអ្នកបង្កើតឲ្យមានរឿងរ៉ាងឡើង គោលបំណងអ្វីមួយ។
គួរបញ្ជាក់ដែរថា ការដែលលោក ដួង សុខគា បានចេញសារជាងបួនបន្ទាត់ ដែលមានអត្ថន័យទាំងការវាយប្រហារ និងអប់រំនេះ គឺបានធ្វើឡើងក្រោយពេលស្ថានការក្នុងសង្គមសិល្បៈកញ្ញា ហ៊ិន ចាន់នីរ័ត្ន លោក សេង មង្គល និង ទ្រី ដាណា ត្រូវបានទស្សនិកជនជាច្រើនសម្តែងការមិនសប្បាយចិត្ត ដោយពួកគេយល់ថាអ្នកទាំងបីបានប្រើយុទ្ធសាស្រ្តទីផ្សារបំភាន់ភ្នែកទាក់យកការចាប់អារម្មណ៍ និងរឿងមួយផ្សេងទៀតពាក់ព័ន្ធលោក ជឿន ប៊ុនចក់ និងនាង ទ្រិញ ផល្លារ ដែលមានរឿងជម្លោះក្នុងគ្រួសារ បានយកមកបំផុសក្នុងបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យបំពុលអារម្មណ៍មហជនពេញមួយនគរ៕
សូមបញ្ចេញមតិនៅទីនេះ