អង្គារ , 14 មិថុនា 2022
Mario Maurer លើកដៃសំពះសុំទោសអ្នកគាំទ្រ Lisa BLACKPINK ព្រោះតែធ្វើរឿងមួយនេះអោយយល់ច្រឡំ…
ថៃ ៖ តារាសម្ដែងថៃលោក Mario Maurer បានចេញមុខមកសំពះសុំទោសដល់អ្នកគាំទ្ររបស់ Lisa BLACKPINK ជំនួសអ្នកគ្រប់គ្រងរបស់លោក បន្ទាប់ពីមាន Comment យល់ច្រលំជាច្រើនមកលើរូបលោកនៅលើយូធូបផ្ទាល់របស់លោកក្នុងកម្មវិធី " Work With Mario" ។
នៅក្នុងកម្មវិធី " Work With Mario " អ្នកគ្រប់គ្រងរបស់លោក Mario Maurer បានធ្លោយមាត់និយាយថា ចង់បបួល Lisa មកធ្វើការជាមួយនឹង Mario តែមិនដឹងថា Lisa មានតារាងទំនេរដែរឬទេ? បន្ទាប់មក Mario ក៏ឆ្លើយផាំងៗថា “ចាំមើលនាង Block”។ តែការធ្លោយសម្ដីបែបនេះឡើង គឺមានន័យក្នុងការលេងសើចអោយកម្មវិធីកាន់តែសប្បាយ ដែលជាហេតុធ្វើអោយអ្នកគាំទ្ររបស់ Lisa កាន់តែខឹង ឡើងកំដៅដូចបាយកំពុងពុះ។
តារាសម្ដែងថៃលោក Mario Maurer បាននិយាយនៅក្នុងវីដេអូសុំទោសជាសាធារណៈថា ៖ “ជម្រាបសួរបាទ! ខ្ញុំ អូ ចង់ចេញមកសុំទោសអ្នកគាំទ្ររបស់ប្អូនស្រី Lisa គ្រប់ៗគ្នា ដែលអូបានធ្វើអោយគ្រប់គ្នាមានការយល់ច្រឡំ រឺគិតអ្វីផ្សេងទៅផ្លូវម្ខាងទៀត។ តាមពិតទៅដែល អូ និយាយលេងសើចនៅក្នុងឃ្លីបនោះ អូ គឺ បង្អាប់បងស្រី សូ ជាអ្នកគ្រប់គ្រងរបស់ អូ តែប៉ុណ្ណោះ។ ហើយខាង Lisa ក៏មិនបានផ្ញើសារមកកាន់អ្នកគ្រប់គ្រង អូ ពិតមែន ពួកគេគឺមិនបាន Block ទេបាទ។ ប៉ុន្ដែនៅពេលដែលយើងបានថតវីដេអូ បងស្រី សូ បានបើកសារហើយ តែដោយសារតែវាគ្មានសេវាពិតមែន។ អូ ក៏បានបង្អាប់អ្នកគ្រប់គ្រងរបស់ អូ ហើយ អូ ក៏សុំទោសចំពោះអ្នកគាំទ្ររបស់ Lisa ដែលធ្វើអោយមានការយល់ច្រឡំ។ សូមផ្ញើការសុំទោសចំពោះអ្នកគាំទ្រ Lisa គ្រប់ៗគ្នា ។ ខ្ញុំខ្លួនឯងក៏ខូចចិត្តចំពោះបញ្ហាដែលកើតឡើងពិតមែន”៕
សូមបញ្ចេញមតិនៅទីនេះ