ច័ន្ទ , 18 កក្កដា 2022
De Ligt ត្រៀមផ្លាស់ទៅកាន់ Bayern Munich ក្នុងតម្លៃខ្លួន ៦៨លានផោន
(បាល់ទាត់)៖ ខ្សែការពារកណ្ដាលរបស់ Juventus កីឡាករ Matthijs de Ligt ខិតជិតផ្លាស់ទៅកាន់ក្លិប Bayern Munich ហើយ ជាមួយតម្លៃខ្លួន៦៨លានផោន ខណៈការផ្ទេរគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ។
តាមប្រភពឲ្យដឹងថា De Ligt បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនរួចរាល់ ស្របពេលដែល Bayern នឹងផ្ដល់កុងត្រារយៈពេល៥ឆ្នាំ ធ្វើឲ្យគេអាចនៅទីក្រុង Munich រហូតដល់ឆ្នាំ២០២៧។ ក្រុមខ្លាំងនៅអង់គ្លេស Chelsea ជាក្រុមមួយបានព្យាយាមតាមទិញ De Ligt ប៉ុន្មានពេលនេះដូចជាអស់ឱកាសទៅហើយ និងកំពុងស្វែងរកគោលដៅថ្មី។
De Ligt បានមកចូលរួមជាមួយ Juventus ក្នុងតម្លៃខ្លួន៦៧,៥លានផោនកាលពីឆ្នាំ២០១៩ ក្រោយបង្ហាញទម្រង់លេងល្អនៅ Ajax ដែលពេលនោះគេបានក្លាយជាប្រធានក្រុមមានវ័យក្មេងជាងគេដឹកនាំក្រុមឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL រដូវកាល២០១៨-១៩ ត្រឹមអាយុ១៩ឆ្នាំ។
កីឡាករបច្ចុប្បន្នមានវ័យ២២ឆ្នាំបានបង្ហាញខ្លួនបាន១១៧ប្រកួតឲ្យក្រុមរហស្សនាម Old Lady និងរកបាន៨គ្រាប់ក្នុងរយៈពេល៣រដូវកាល។ ការផ្ទេររបស់ De Ligt នឹងមកជំនួសកន្លែងរបស់ Niklas Sule ដែលចាកចេញទៅកាន់ Dortmund៕
សូមបញ្ចេញមតិនៅទីនេះ