ច័ន្ទ , 18 កក្កដា 2022
កែវ ឡាវីញ កូនស្រីអតីតតារាសម្តែង កែវ កល្យាណ ត្រៀមចូលរោងការបញ្ចប់ពាក្យចចាមអារ៉ាមរឿង «ស្រឡាញ់ភេទដូចគ្នា»
ភ្នំពេញ ៖ កញ្ញា កែវ ឡាវីញ ត្រៀមនឹងចូលរោងការក្នុងពេលឆាប់ៗខាងមុខ ដើម្បីបញ្ចប់ពាក្យចចាមអារាមថា នាងជាមនុស្សស្រីស្រឡាញ់ភេទដូចគ្នា ។
ចាប់តាំងពីកញ្ញា កែវ ឡាវីញ ប្រលូកក្នុងវិស័យសម្តែង នាងបានលេចមុខខ្លាំងនៅក្នុងរឿងភាគរបស់ទូរទស្សន៍ជាច្រើន ដែលអ្នកដឹកនាំរឿងភាគច្រើនជ្រើសរើសនាងសម្តែងជាតួអង្គមនុស្សស្រីដែលស្រឡាញ់គ្នាជាមួយស្រីគ្នាឯង រហូតចុងក្រោយ មានលេចលឺព័ត៌មានជាច្រើនថា កែវ ឡាវីញ បានពេញចិត្តនិងមានទំនាក់ទំនងស្នេហាភេទដូចគ្នាជាមួយនារីម្នាក់ដែលជាកូនអ្នកមានទ្រព្យម្នាក់ ហើយអ្នកទាំងពីរតែងតែបណ្តើរគ្នាទៅចូលរួមកម្មវិធីជាច្រើនជាមួយគ្នា ។
ទោះបីជាមានព័ត៌មានបែបនេះក្តី កាលពីពេលថ្មីៗនេះ កែវ ឡាវីញ បានចាប់ផ្តើមបង្ហាញភាស្និទ្ធស្នាល ជាមួយបុរសរូបសង្ហារម្នាក់ រហូតមានព័ត៌មានថា អ្នកទាំងពីរមានគម្រោងរៀបការនិងគ្នាក្នុងពេលឆាប់ៗខាងមុខ ។ កញ្ញា កែវ ឡាវីញ ប្រញាប់ចូលរោងការបែបនេះគឺដើម្បីបញ្ចប់ពាក្យចចាមអារាមដែលថានាងស្រឡាញ់មនុស្សស្រីដូចគ្នា ។
កែវ ឡាវីញ នៅពុំទាន់ទម្លាយថ្ងៃមង្គលការរបស់ខ្លួនឱ្យទស្សនិកជនបានដឹងនៅឡើយទេ នាងបានត្រឹមតែនិយាយថា កម្មវិធីនឹងរៀបចំឡើងក្នុងពេលឆាប់ៗខាងមុខនេះពីព្រោះចាស់ទុំទាំងសងខាងបានកំណត់ពេលវេលារួចរាល់ហើយ ។
មង្គលការកញ្ញា កែវ ឡាវីញ ពិតជាត្រៀមរៀបចំឡើងក្នុងពេលឆាប់ៗខាងមុខនេះយ៉ាងពិតប្រាកដមែន ពីព្រោះក្រុមគ្រួសារនាងបានកក់ហាង សំអាងការ និងរៀបចំផ្កាភ្ញី រួចរាល់ហើយ រងចាំថ្ងៃមកដល់ប៉ុណ្ណោះ ។ កញ្ញា កែវ ឡាវីញ បានត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាកូនក្រមុំដ៏ស្រស់ស្អាតប្រចាំឆ្នាំនេះ ។
កែវ ឡាវីញ ជាតារាសម្តែងលេចធ្លោមួយរូបដែលមានរូបសម្រស់ស្រស់ស្អាត និងមានទេពកោលស្យ សម្តែងល្អ មិនចាញ់អ្នកនាង កែវ កល្យាណ ដែលជាម្តាយឡើយ នាងចាប់ផ្តើមល្បីឈ្មោះក្រោយពីមានការជំរុញនិងលើកទឹកចិត្តពីម្តាយរបស់នាងផ្ទាល់ ៕
សូមបញ្ចេញមតិនៅទីនេះ