ច័ន្ទ , 18 កក្កដា 2022
ទោះកូនមួយ ឱក សុគន្ធកញ្ញា នៅថែរក្សាសម្រស់ស្រស់ស្អាតបង្អួតរាងឡើងខ្ងង់ មិនចាញ់ក្រមុំៗ
កំពូលតារាចម្រៀងជួរមុខប្រចាំប្រទេសកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា ទោះបីរៀបការច្រើនឆ្នាំ និងមានកូនមួយហើយក្តី តារាចម្រៀងរូបនេះ នៅតែគ្រងតំណែងជាតារាចម្រៀងលេចធ្លោក្នុងប្រទេស មិនងាយនឹង មានគូប្រកួតប្រជែង បើនិយាយពីសម្រស់វិញ តារាស្រីរូបនេះនៅតែ ស្រស់ស្អាតរាងឡើងខ្ងង់ដដែល ។
តួយ៉ាង នៅថ្ងៃនេះ ឱក សុគន្ធកញ្ញា បានបញ្ចេញរូបថត៥សន្លឹកនៅលើទំព័រ ហ្វេកប៊ុក ធ្វើឱ្យមហាជនលាន់មាត់ពោលសរសើរមិនដាច់ពីមាត់ ពីសម្រស់ដ៏ស្រស់ស្អាត របស់អ្នកម្តាយរូបនេះ ទោះបីជាខ្លួនវ័យជ្រេបន្តិចហើយក្តី តែក៏ធ្វើឱ្យក្រមុំៗខ្លះច្រណែនមិនស្ទើរនោះទេ ព្រោះថា ឱក សុគន្ធកញ្ញា នៅតែស្រស់ស្អាត។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន អ្នកនាង ឱក សុគន្ធកញ្ញា មិនត្រឹមតែជាកំពូលតារាចម្រៀងជួរមុខលំដាប់ប្រទេសប៉ុណ្ណោះទេ តែរូបនាងក៏ក្តោបឱកាសជា គណៈកម្មា ក្នុងកម្មវិធីជាច្រើនលំដាប់ពិភពលោក ដែលក្រុមហ៊ុនហង្សមាសទិញសិទ្ធយកធ្វើនៅប្រទេសកម្ពុជា រួមជាមួយស្ប៉តពាណិជ្ជកម្មជាច្រើនទៀតនៅក្នុងដៃ៕
សូមបញ្ចេញមតិនៅទីនេះ