ពុធ , 20 កក្កដា 2022
ក្លិបបាល់ទាត់វិសាខា ប្រកាសនាំចូលកីឡាករកូនកាត់ខ្មែរ-ថៃ អតីតសមាជិក Khon Kaen FC លីគទី២ថៃ
(បាល់ទាត់)៖ ក្លិបបាល់ទាត់វិសាខា ប្រកាសនាំចូលខ្សែការពារស្លាប Aod Hala កូនកាត់ខ្មែរ-ថៃ ត្រៀមជួបបឹងកេត នៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២ ត្រូវនឹងសប្តាហ៍ទី១២ ជុំទី២ នៃលីគកំពូលកម្ពុជា។
កីឡាករវ័យ ២២ឆ្នាំរូបនេះ មានឪពុកជាជនជាតិថៃ និងម្តាយជាជនជាតិខ្មែរ ខណៈរូបគេបានសិក្សា និងហ្វឹកហាត់បាល់ទាត់នៅខេត្តខនកែន ប្រទេសថៃ ជាមួយក្រុម Khon Kaen FC តាំងពីឈុតយុវជនមកម្លេះ រហូតដល់ឈុតធំ។
នៅរដូវកាល ២០២១-២២ Aod Hala បង្ហាញខ្លួនបានចំនួន ២លើក និងស៊ុតបញ្ចូលទី ១គ្រាប់ ឲ្យក្លិបបាល់ទាត់ Khon Kaen FC សមាជិកលីគលំដាប់ទី២ របស់ប្រទេសថៃ ក្នុងនាមជាខ្សែការពារស្លាបឆ្វេង ខណ:មូលហេតុនៃការបង្ហាញខ្លួនបានតិចគឺដោយសារតែបញ្ហារបួស់ជង្គង់៕
សូមបញ្ចេញមតិនៅទីនេះ