ព្រហស្បតិ៍ , 21 កក្កដា 2022
អស្ចារ្យណាស់! ១គ្រាប់របស់ Bruno សមាជិកក្រុម Next Step ផ្ទុះខ្លាំងល្បីដល់សារព័ត៌មានបរទេស
(បាល់ទាត់)៖ យោងតាមការចុះផ្សាយរបស់ GiveMeSport សារព័ត៌មានបរទេសដ៍ធំមួយបានសរសេរថា៖«បញ្ឈប់ការរាប់ត្រឹមនេះ, យើងរកឃើញអ្នកឈ្នះ Puskas Award (គ្រាប់បាល់ល្អប្រចាំឆ្នាំ)»។
GiveMeSport បន្តទៀតថា៖«ខណៈពេលដែលកីឡាករ Lionel Messi, Cristiano Ronaldo, Mohamed Salah និងកីឡាករជាច្រើនផ្សេងទៀតតែងតែបង្វែរការចាប់អារម្មណ៍បាល់ទាត់ទៅកាន់តំបន់អឺរ៉ុប។
ប៉ុន្តែកីឡាករ Bruno Wellyngton Krenkel របស់ក្លិបបាល់ទាត់ Next Step FC នៅប្រទេសកម្ពុជា បានទាញពួកយើងយ៉ាងឆាប់រហ័សទៅចាប់អារម្មណ៍លើបណ្តាញសង្គម Twitter ដោយសារផ្ទុះការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រ។
កីឡាករប្រេស៊ីល Bruno Krenkel បានទាត់បញ្ចូលទីដ៏ល្អមួយនេះគឺជាគ្រាប់ទី១ ឲ្យ Next step FC នាំមុខខេត្តព្រៃវែង ក្នុងការប្រកួតដែលពួកគេបានចាញ់ ២-៤ ក្នុងការប្រកួតលីគទី២ កម្ពុជា សប្ដាហ៍ទី១១ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅកីឡដ្ឋានហនុមាន ទឹកដីសៀមរាប៕
សូមបញ្ចេញមតិនៅទីនេះ