ព្រហស្បតិ៍ , 21 កក្កដា 2022
បញ្ជីឈ្មោះកីឡាករស៊ុតបញ្ជូលទីបានច្រើនជាងគេនៅលីកកំពូលកម្ពុជា គិតត្រឹមសប្តាហ៍ទី១១
(បាល់ទាត់)៖ ការប្រកួតបាល់ទាត់លីកកំពូលកម្ពុជា ឬ Cambodian Premier League បានឈានដល់សប្ដាហ៍ទី ១១ ហើយ ដោយក្នុងនោះ គេមើលឃើញថា កីឡាករនីមួយៗកំពុងប្រជែងគ្នាឈរនៅកំពូលតារាងកីឡាករដែលស៊ុតបញ្ជូលទីបានច្រើនជាងគេ ឬ Top Scorer។
ថ្ងៃនេះ Lee News នឹងនាំអ្នកគាំទ្រវិស័យបាល់ទាត់ទាំងអស់គ្នាឲ្យស្គាល់កីឡាករដែលស៊ុតបញ្ជូលទីច្រើនជាងគេនៅលីកកំពូលកម្ពុជាគិតត្រឹមសប្តាហ៍ទី១១។
- កីឡាករ Marcus Warren Haber របស់ក្រុមបាល់ទាត់ ព្រះខ័នរាជ ស្វាយរៀង C ស៊ុតបញ្ជូលទីបាន ១៤គ្រាប់
- កីឡាករ Takumu Nishihara របស់ក្រុមបាល់ទាត់ កងយោធពលខេមរភូមិន្ទ(Tiffy Army) ស៊ុតបញ្ជូលទីបាន ១២គ្រាប់
- កីឡាករ Rafael Andres Nieto Rondon របស់ក្រុមបាល់ទាត់ ភ្នំពេញក្រោន ស៊ុតបញ្ជូលទីបាន ៨គ្រាប់
- កីឡាករ Silva Gabrieleiro របស់ក្រុមបាល់ទាត់ អង្គរ ថាយហ្គឺរ ស៊ុតបញ្ជូលទីបាន ៧គ្រាប់
- កីឡាករ ម៉ាត់ នូរុណ របស់ក្រុមបាល់ទាត់បឹងកេត ស៊ុតបញ្ជូលទីបាន ៥គ្រាប់
- កីឡាករ Roque Silveira Dos Santos Christian របស់ក្រុមបាល់ទាត់ណាហ្គាវើលដ៍ ស៊ុតបញ្ជូលទីបាន ៥គ្រាប់
- កីឡាករ Bentos Fernandes Iago របស់ក្រុមបាល់ទាត់ អង្គរ ថាយហ្គឺរ ស៊ុតបញ្ជូលទីបាន 5គ្រាប់
- កីឡាករ Keaveny Josefphelim របស់ក្រុមបាល់ទាត់ អង្គរ ថាយហ្គឺរ ស៊ុតបញ្ជូលទីបាន 5គ្រាប់
- កីឡាករ Lee Jeagun របស់ក្រុមបាល់ទាត់ វិសាខា ស៊ុតបញ្ជូលទីបាន 5គ្រាប់
- កីឡាករ សៀង ចន្ធា របស់ក្រុមបាល់ទាត់បឹងកេត ស៊ុតបញ្ជូលទីបាន ៤គ្រាប់
- កីឡាករ អ៊ឹម សំអូន របស់ក្រុមបាល់ទាត់គីរីវង់សុខសែនជ័យ ស៊ុតបញ្ជូលទីបាន ៤គ្រាប់។
គួរបញ្ជាក់ថា ក្នុងចំណោមកីឡាករស៊ុតបញ្ជូលទីបានច្រើនជាងគេទាំង ១១នាក់នេះ មានតែកីឡាករកម្ពុជា ៣នាក់ ប៉ុណ្ណោះ ក្រៅពីនោះសុទ្ធតែជាកីឡាករបរទេស ដែលបានប្រកដអាជីពនៅកម្ពុជាយើង៕
សូមបញ្ចេញមតិនៅទីនេះ