ពុធ , 15 មិថុនា 2022
ចាំអស់៦ឆ្នាំហើយ Golf Anuwat ដាច់ចិត្តសុំសង្សាររៀបការចំពេលឆ្លងជំងឺកូវីដ-១៩
ថៃ ៖ ប្រិយមិត្តដែលនិយមគាំទ្រតារាថៃប្រាដកជាបានស្គាល់ហើយពីតារាសម្តែងលោក Golf Anuwat ជាតារាសម្តែងជួរមុខមួយរូប ទទួលបានការគាំទ្រខ្លាំងពីមហាជន ជាពិសេសនៅពេលថតរឿងបែបប្រុសស្រឡាញ់ប្រុស។
តួប្រុសថៃរូបនេះហ៊ានបញ្ចេញទំនាក់ទំនងស្នេហាអោយអ្នកគាំទ្របានដឹងថា រូបគេស្រឡាញ់គ្នាជាមួយតួស្រី Koon Piyawadee និងមើលចិត្តគ្នាអស់រយៈពេល ៦ឆ្នាំមកហើយ ប៉ុន្តែអ្វីដែលពិសេសនឹងធ្វើអោយនាង Koon Piyawadee ជាសង្សាររំភើបចិត្តទៀតនោះ លោក Golf Anuwat សារភាពសុំរៀបមង្គលការនៅពេលលោកកំពុងតែឆ្លងជំងឺកូវីដ-១៩។
តួយ៉ាង លោក Golf Anuwat បានប្រាប់សារព័ត៌មានថៃថា គឺនៅថ្ងៃទី ២៩ ខែមុននេះ ប៉ុន្តែមិនដឹងថាលោកស្រឡាញ់គ្នាតាំងពីពេលណាអោយប្រាកដនោះទេ បានជាលោកហ៊ានសារភាពសុំសង្សាររៀបមង្គលការ។ តែលោកថា ការពិតទៅ គូស្នេហ៍របស់លោកបានមើលចិត្តគ្នាអស់រយៈយូរឆ្នាំមកហើយ ប៉ុន្ដែនៅថ្ងៃដែលលោកសុំនាងរៀបការ ចៃដន្យគឺចំថ្ងៃដែលលោកកើតកូវីដ-១៩ តែម្ដង និងត្រូវស្នាក់នៅដោយឡែកពីអ្នកដទៃ និងក្រុមគ្រួសារ។ អាចនិយាយបានថា នៅអំឡុងពេលនោះនៅមិនទាន់មានច្បាប់អនុញ្ញាតិអោយរៀបមង្គលការនៅឡើយទេ ទើបលោកសម្រេចិត្តពន្យាររហូតដល់ថ្ងៃណាដែលលោកទំនេរពីការថតរឿង។
នេះចាត់ទុកជាលើកដំបូងហើយដែលតារាសម្ដែង Golf Anuwat ដាច់ចិត្តទម្លាយរឿងគម្រោងរៀបការជាមួយគូស្នេហ៍ ដោយមិនបារម្ភខ្លាចប្រិយមិត្តអ្នកគាំទ្រ អន់ចិត្តបន្តទៀត ដូចកាលអំឡុងពេលលោកថតរឿងប្រុសស្រឡាញ់ប្រុសកាលពីពេលកន្លងមកនេះឡើយ៕
សូមបញ្ចេញមតិនៅទីនេះ