សុក្រ , 22 កក្កដា 2022
Fan Bingbing ប្រើរូបមន្តសម្រកគីឡូខុស ស្រកអស់ ៦គីឡូប្រែប្រួលមុខមាត់ធ្វើឱ្យហ្វេនមើលសឹងមិនស្គាល់
នៅទីបំផុត រាជិនីកំពូលសម្រស់ដូចជា Fan Bingbing បានក្លាយជាប្រធានបទក្ដៅម្ដងទៀតនៅលើបណ្ដាញសង្គម បន្ទាប់ពីនាងប្រើវិធីសម្រកគីឡូខុសរូបមន្ត រហូតធ្វើឲ្យអ្នកលេងបណ្ដាញសង្គមចេញមុខមកវែកញែករឿងនាងអស់មួយប្រ៉ាវទៀត។
រាជិនីកំពូលសម្រស់ Fan Bingbing បានទម្លាយឲ្យដឹងថា នាងប្រើវិធីសម្រកគីឡូត្រឹមរយៈពេល ៧ថ្ងៃ នាងស្រកអស់ ៦គីឡូ ដែលការបង្ខំឲ្យទម្ងន់របស់នាងស្រកលឿនបែបនេះ ព្រោះនាងបានទទួលការងារថ្មីមួយនៅពាក់កណ្ដាលឆ្នាំ ២០២២នេះ។ អ្នកលេងបណ្ដាញសង្គមបានចេញមកប្រតិកម្មចំពោះរូបមន្តខុសរបៀបរបស់នាង ដោយលើកឡើងថា បើទោះជាវិធីសាស្ត្រនេះអាចបំពេញតម្រូវចិត្តដែលនាងចង់បានក៏ពិតមែន ក៏ប៉ុន្តែវាពិតជាមានហានិភ័យចំពោះសុខភាព។
នៅក្នុងពេលវេលា ៧ថ្ងៃ Fan Bingbing អាចស្រកបាន ៦ គីឡូពិតមែន ដោយនាងបញ្ជាក់ថា នាងទទួលទានតែផ្លែឈើ និងទឹកតែប៉ុណ្ណោះ ថែមទាំងចេញទៅហាត់ប្រាណបន្តិចបន្តួច ដើម្បីសម្រួលដល់សរសៃឈាម និងធ្វើចលនាបេះដូង។ នាងបានសរសេរសារមួយនៅលើបណ្ដាញសង្គមថា ៖ « ខ្ញុំឃ្លានបន្តិចបន្តួចនៅយប់ថ្ងៃទី ៣ នៃការបង្អត់អាហារខ្លួនឯង ប៉ុន្តែរំលងបាន ២ថ្ងៃបន្ទាប់ ខ្ញុំមានអារម្មណ៍ថា រាងកាយទទួលយកទម្លាប់ថ្មីបាន»។
ក្រោយសម្រកគីឡូបានសម្រេចហើយនោះ Fan Bingbing បង្ហោះសារមួយទៀតរៀបរាប់ថា ៖ «ខ្ញុំមានអារម្មណ៍ថា រាងកាយខ្ញុំស្រាលជាងមុន មិនមានអាការងងុយគេង ឬល្ហិតល្ហៃ ឬក៏ច្របូកច្របល់រឿងការងារឡើយ ប៉ុន្តែខ្ញុំមានអារម្មណ៍ស្រស់ស្រាយ»៕
សូមបញ្ចេញមតិនៅទីនេះ