ច័ន្ទ , 25 កក្កដា 2022
Ten Hag នឹងបានប្រាក់លើកទឹកចិត្ត៣លានផោន ប្រសិនជួយ United សម្រេចរឿងនេះ
(បាល់ទាត់)៖ លោក Erik ten Hag នឹងទទួលបានប្រាក់លើកទឹកចិត្ត៣លានផោន ប្រសិនបើលោកដឹកនាំ Manchester United ឡើងមកកាន់ Top4 វិញ និងបានកៅអីទៅលេងនៅ Champions League។
Ten Hag ទទួលបានប្រាក់ឈ្នួល៩លានផោនក្នុងមួយឆ្នាំនៅ United តែបើប្រៀបទៅនឹងអ្នកចាត់ការរបស់ Manchester City លោក Pep Guardiola ខុសគ្នាដល់ទៅពាក់កណ្ដាលឯណោះ។ យ៉ាងណាក្ដី ក្នុងកុងត្រាអ្នកចាត់ការសញ្ជាតិហុល្លង់ ជាមួយបិសាចក្រហម បាននិយាយគ្នាថា លោកនឹងបានប្រាក់លើកទឹកចិត្ត៣លានផោន ក្នុងករណី United បានត្រលប់ទៅលេងនៅ UCL វិញ។
យោងតាមសារព័ត៌មាន The Sun បានបញ្ជាក់ថា Man Utd នឹងប្រឈមមុខខាត ៩០លានផោន បើមិនបានលេងនៅពានរង្វាន់ UCL ម្ដងទៀតនៅរដូវកាលក្រោយ។ បិសាចក្រហមទទួលបានប្រាក់ ៧៥លានផោនក្នុងមួយឆ្នាំពីការឧបត្ថម្ភរបស់ Adidas តែពួកគេនឹងបាត់បង់ ២៥លានផោន ប្រសិនមិនមានកៅអីលេងនៅ Champions League សម្រាប់រដូវកាលទីពីរជាប់គ្នា៕
សូមបញ្ចេញមតិនៅទីនេះ