អង្គារ , 26 កក្កដា 2022
មកដឹងចំនួនប្រាក់រង្វាន់ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ
(បាល់ទាត់)៖ ប្រាក់រង្វាន់ សម្រាប់ក្រុមជើងឯកថ្នាក់ជាតិនៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬ Hun Sen Cup ត្រូវបានដំឡើងច្រើនជាងរដូវកាលមុន។
ជាក់ស្ដែង ក្រុមជើងឯកនឹងទទួលបាន ១១០លានរៀល, លេខ២ បាន ៧០លានរៀល និងក្រុមលេខ៣ បាន ៤០លានរៀល ខណៈក្រុមអាជ្ញាកណ្ដាលល្អ បាន ៦លានរៀល, ក្រុម Fair Play បាន ៩លានរៀល។
នេះជាចំនួនប្រាក់រង្វាន់ ដែលត្រូវបានដំឡើងច្រើនជាងមុនចំនួន ១០លានរៀលដូចៗគ្នា បើធៀបទៅនឹងរដូវកាលកន្លងទៅ។
ទន្ទឹមនឹងនេះ អ្នកទាត់បញ្ចូលទីច្រើនជាងគេ, គ្រូល្អ, អ្នកចាំទីល្អ និងកីឡាករល្អបាន ៤លានរៀលដូចៗគ្នា ដែលជាការកើនឡើងច្រើនជាងមុន ១លានរៀលដូចៗគ្នា។
គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ នឹងចាប់ផ្ដើមពីថ្ងៃទី២៧ ខែកក្កដា ដោយមាន ១៦ក្រុមចូលរួម។ ក្រុមចំនួន៨ ពីក្របខណ្ឌ Cambodian Premier League បូករួមទាំងក្រុមចំនួន៨ ទៀតឡើងពីវគ្គជម្រុះថ្នាក់ជាតិ៕
សូមបញ្ចេញមតិនៅទីនេះ