ពុធ , 27 កក្កដា 2022
យូរី ទុកបេះដូងឱ្យនៅទំនេរជិត ១ ឆ្នាំ ត្អូញថាឯកោរ !
ភ្នំពេញ ៖ តារាចម្រៀង យូរី បានបែកបាក់ស្នេហាជិតមួយឆ្នាំហើយ ហើយពេលនេះបេះដូងនាងក៏ឈប់ឈឺដូចមុនដែរ គ្រាន់តែជាញឹកញាប់នាងបង្ហើរអារម្មណ៍ឯកោរ នៅទៅកាន់អ្នកគាំទ្រ ក៏ដូចជាមិត្តភក្តិរបស់ខ្លួន ។
កញ្ញា យូរី នៅតែធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំងជាមួយបទចម្រៀងថ្មីៗរបស់នាង ជាក់ស្តែងតាមរយៈបទ « រាំតោង » កាន់តែធ្វើឱ្យប្រជាប្រិយភាពនាងកើនឡើងថែមមួយកម្រិត មិនថាអ្នកនៅទីក្រុង ឬអ្នករស់នៅតាមបណ្តាខេត្តនានា សុទ្ធតែស្គាល់បទចម្រៀងនេះទាំងអស់ ។
ច្រើនឆ្នាំក្នុងសិល្បៈ យូរី នៅតែមានរូបរាង និងរូបសម្រស់ស្រស់ស្អាត និង អាចរក្សាតំណែងរបស់ខ្លួនឱ្យនៅរឹងមាំ មិនចាញ់តារាចម្រៀងរួមអាជីពឡើយ ជាក់ស្តែងក្នុងមួយខែៗនាងរកប្រាក់ចំណូលបានយ៉ាងខ្ពស់ពីអាជីពនេះ ។ ដើម្បីបង្កើតប្រាក់ចំណូលបន្ថែមទៀត យូរី បានបោះទុនប្រាក់រាប់ម៉ឺនដុល្លារបើកហាងសាឡនមួយកន្លែងកាលពីឆ្នាំមុន មុនពេលនាងបែកពីសង្សារ ទោះបីជាពេលនេះនាងបែកពីសង្សាររបស់ខ្លួនក្តី តែនាងនៅតបន្តអាជីវកម្មនោះដដែល រាល់ពេលទំនេរពីការងារសិល្បៈនាងតែងតែឆ្លៀតពេលវេលាការងាររកស៊ីរបស់ខ្លួន ។
មកទល់ពេលនេះជិតមួយឆ្នាំហើយដែល យូរី បានបែកបាក់ជាមួយគូស្នេហ៍ខ្លួន នាងប្រាប់ថា ពេលនេះបេះដូងនាងមិនឈឺដូចមុនទេ រឿងរ៉ាវចាស់ៗឱ្យវាកន្លងហួសទៅ កុំខ្វល់នាំតែឈឺខ្លួនឥតប្រយោជន៍ ។
យូរី ក៏បានបើកចិត្តទទួលស្នេហាថ្មីផងដែរ នាងបានប្រាប់ថា បើជួបមនុស្សល្អត្រូវចិត្ត នាងនឹងពិចារណាមើល តែបេះដូងនាងពេលនេះគឺឯកោរ មិនទាន់មានអ្នកយល់ចិត្តទេ ៕
សូមបញ្ចេញមតិនៅទីនេះ