ពុធ , 27 កក្កដា 2022
Schmeichel សម្រេចចែកផ្លូវជាមួយកញ្រ្ជោងខៀវ Leicester ទៅចូលរួមជាមួយ Nice
(បាល់ទាត់)៖ អ្នកចាំទីសញ្ជាតិដាណឺម៉ាក Kasper Schmeichel របស់កញ្រោងខៀវ Leicester City បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីចូលរួមជាមួយ Nice ។ នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសបារាំង។
កីឡាករវ័យ ៣៥ឆ្នាំរូបនេះ បានចំណាយពេល ១១ រដូវកាល ជាមួយក្រុមដែលមានរហាសនាមថា Foxes ហើយបានជួយក្លឹបឈ្នះ Premier League យ៉ាងគួរឲ្យភ្ញាក់ផ្អើល និង FA Cup ផងដែរ។
មែនទែនទៅ Schmeichel នៅសល់កុងត្រាមួយឆ្នាំទៀត ជាមួយ Leicester ហើយនៅមិនទាន់ឈានដល់កិច្ចព្រមព្រៀងលើកិច្ចសន្យាថ្មីជាមួយក្លឹបនៅឡើយទេ។
យោងតាម L'Equipe ឥឡូវនេះ Schmeichel បានឈានដល់កិច្ចព្រមព្រៀងជាមួយ Nice ដើម្បីចូលរួមជាមួយក្លឹប Ligue 1 នៅរដូវក្តៅនេះ។ ទោះជាយ៉ាងណាក៏ដោយ Leicester ត្រូវតែស្វែងរកអ្នកជំនួសមុននឹងយល់ព្រមលើការចាកចេញរបស់ Schmeichel ។
ថ្លែងកាលពីដើមខែនេះ គ្រូបង្វឹក Leicester លោក Brendan Rodgers បានទទូចថា គាត់នៅតែមានជំនឿថាក្លឹប អាចនឹងទិញកីឡាករថ្មីចូល មុនពេលទីផ្សារដោះដូរបានបិទ៕
គួរបញ្ជាក់ថា បច្ចុប្បន្ន Leicester គឺជាក្លឹប Premier League តែមួយគត់ ដែលមិនបានបញ្ចប់ការចុះហត្ថលេខានៅរដូវក្តៅនេះ៕
សូមបញ្ចេញមតិនៅទីនេះ