ព្រហស្បតិ៍ , 28 កក្កដា 2022
កក្រើក! អង់គ្លេស ប៉ះ អាល្លឺម៉ង់ នៅវគ្គផ្តាច់ព្រ័ត្រ UEFA Euro នារី
(បាល់ទាត់)៖ ទីបំផុត! ពានរង្វាន់បាល់ទាត់កម្រិតទ្វីបអឺរ៉ុប UEFA Women's Euro 2022 បានរកឃើញក្រុមដណ្តើមកៅអីវគ្គផ្ដាច់ព្រ័ត្រហើយ ដោយក្នុងនោះ អង់គ្លេស នឹងត្រូវជួបជាមួយ អាល្លឺម៉ង់។
លទ្ធផលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖
- អង់គ្លេស ៤-០ ស៊ុយអែត
- អាល្លឺម៉ង់ ២-១ បារាំង។
សម្រាប់កម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រ៖
-៣១ កក្កដា ២០២២ អង់គ្លេស ប៉ះ អាល្លឺម៉ង់ នៅលើកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស។
គួរបញ្ជាក់ថា ពានរង្វាន់ UEFA Women’s Euro បង្កើតឡើងដំបូងតាំងពីឆ្នាំ១៩៨២ ហើយក្រុមជម្រើសជាតិ អាល្លឺម៉ង់ ឈ្នះច្រើនជាងគេសរុប ៨លើក តាមពីក្រោយដោយ ន័រវេស ចំនួន ២លើក ខណ: ស៊ុយអែត និង ហូឡង់ បាន១លើកដូចគ្នា៕
សូមបញ្ចេញមតិនៅទីនេះ