ច័ន្ទ , 01 សីហា 2022
លោក Erik ten Hag សសើរកីឡាករពីរនាក់នេះ ក្នុងជំនួបជាមួយ Rayo Vallecano
(បាល់ទាត់)៖ អ្នកចាត់ការទទៅរបស់បិសាចក្រហម Manchester United លោក Erik ten Hag បានសរសើរកីឡាករវ័យក្មេងពីរនាក់របស់ខ្លួន សម្រាប់ការបង្ហាញទម្រង់លេងយ៉ាងល្អទល់នឹង Rayo Vallecano កាលពីយប់មិញ។
បិសាចក្រហម បានចូលរួមក្នុងការប្រកួតមិត្តភាពមុនរដូវកាលចុងក្រោយរបស់ពួកគេ មុនពេលយុទ្ធនាការ Premier League ថ្មីចាប់ផ្តើមនៅសប្តាហ៍នេះ ដោយស្មើ 1-1 ទល់នឹងក្រុមភ្ញៀវអេស្ប៉ាញ ពោលគឺមួយថ្ងៃ បន្ទាប់ពីចាញ់ Atletico Madrid ។
Ten Hag បានដាក់ឈ្មោះក្រុមខុសគ្នាខ្លាំង សម្រាប់ការប្រកួតទាំងពីរ ដោយក្រុមនៅថ្ងៃអាទិត្យមានកីឡាករក្មេងៗ និងកីឡាករដែលទើបមកថ្មីជាច្រើន ព្រមទាំង Cristiano Ronaldo ដែល ត្រលប់មក Manchester វិញ បន្ទាប់ពីរង់ចាំជាយូរមកហើយ។
កីឡាករវ័យក្មេង Garnacho បានបង្ហាញភាពរស់រវើក ទល់នឹង Rayo Vallecano ធ្វើឲ្យលោក Ten Hag ចាប់អារម្មណ៍ ចំពោះអ្វីដែលគាត់បានធ្វើ។ នៅពេលសួរអំពីការបង្ហាញខ្លួន Garnacho លោក Ten Hag បានប្រាប់ MUTV ថា "អ្វីដែលយើងចង់បានគឺកីឡាករវ័យក្មេង ហើយយើងចង់ផ្តល់ឱកាសឱ្យពួកគេ។ គាត់បង្ហាញខ្លួនក្នុងអំឡុងពេលមុនបើករដូវកាល ហើយនោះជាមូលហេតុដែលគាត់លេងបានយ៉ាងល្អ។ ហើយនោះគឺជាក្តីសង្ឃឹម ការបង្ហាញខ្លួនរបស់គាត់ ពិតជាល្អ»។
ជាមួយគ្នានេះ Ten Hag ក៏បានរីករាយជាមួយនឹងរបៀបដែល Martinez បានសម្របខ្លួនទៅនឹងក្រុមយ៉ាងឆាប់រហ័សផងដែរ ដោយអះអាងថា “Martinez បានសហការគ្នាយ៉ាង ល្អជាមួយ Raphael Varane ហើយពួកគេលេងបានយ៉ាងរឹងមាំ ហើយល្អមើល”៕
សូមបញ្ចេញមតិនៅទីនេះ