ពុធ , 15 មិថុនា 2022
លោក កែវ រតនា ព្រលះ ខាត់ សុឃីម កប់ៗមាត់ …
ភ្នំពេញ ៖ រឿងរ៉ាវប៉ូលិសម្នាក់បាញ់ប្រពន្ធ ស្លាប់ក្នុងថ្លុកឈាម ព្រោះតែរឿងប្រចណ្ឌនោះ ធ្វើឱ្យសង្គមខ្មែរ ចាប់អារម្មណ៍ខ្លាំង រហូតមានមតិជាច្រើនបានវែកញែកពីហេតុផលផ្សេងៗគ្នា ។ ស្របគ្នានេះដែរ តារាចម្រៀងល្បីឈ្មោះអ្នកនាង ខាត់ សុឃីម នៅមិនសុខ ក៏បានចេញសារនៅលើកហ្វេសប៊ុករបស់ខ្លួនដែរថា “យកប្តីមានកាំភ្លើង ខឹងបាញ់ៗ យកប្តីជាងថតខឹងយ៉ាងច្រើនក្បាលម៉ា Camera” ។
សាររបស់ ខាត់ សុឃីម នេះដែរក៏មានមតិជាច្រើនបានរិះគន់នាងថា ជាការសសេរមិនសមរម្យ ព្រោះរឿងនេះមិនមែនជារឿងលេងសើចទេ វាជារឿងសោកសង្រេងនៃសាច់ញាតិជនរងគ្រោះ និងជារូបភាពមិនល្អសម្រាប់សង្គមផងដែរ។
ទន្ទឹមគ្នានេះដែរលោក កែវ រតនា ក៏បានចេញសារ ព្រលះ ខាត់ សុឃីម កប់ៗមាត់ថា “ វាជាទង្វើរអសីលធម៌មួយដែលសង្គមគួតែស្អប់ខ្ពើម! សោកនាដកម្មនៃការស្លាប់បាត់បង់ជីវិតមនុស្ស ហើយជាអំពើហិង្សាឃោឃៅទៅទៀត មិនគួរណាយកមកលេងសើចនោះទេ។ ហើយសាររបស់គាត់(ខាត់សុឃីម)ទៀតសោតបានបង្ហាញថា ការប្រើអំពើហិង្សាលើស្ត្រីគឺជារឿងធម្មតា... តើបទបន្ទាប់នៃបទ “ខ្ញុំលែងប្ដីហើយ” គឺជាបទអ្វី? “ប្ដីដាក់ក្បាល Camera មិនថ្វី”?
និយាយពីអ្នកតែស្ករក៏ច្រើន! ស្ដ្រីក៏សម្បូរទៅទៀត ប្រហែលពួកគាត់ចូលចិត្តអំពើរហិង្សាខ្លាំងហើយមើលទៅ”។
ពេលមានអ្នករិះគន់ប្រពន្ធចំៗលោក អ៊ុន សុផាណូ ជាប្តី ខាត់ សុឃីម ក៏បានចេញសារសុំទោសទស្សនិកជន ជំនូសប្រពន្ធ ថា “ឱ្យខ្ញុំសុំទោសដែលប្រពន្ធខ្ញុំគាត់លេងសើចជ្រុលបន្តិច សុំទោសសម្រាប់បងប្អូនជនរួមជាតិទាំងអស់” ៕ អត្ថបទ ៖ ពូ ថា
សូមបញ្ចេញមតិនៅទីនេះ