ព្រហស្បតិ៍ , 04 សីហា 2022
តាមទិញ Lewandowski អត់បាន ពេលនេះ Chelsea ចាប់អារម្មណ៍ Aubameyang វិញ
(បាល់ទាត់)៖ បន្ទាប់ពីខកខានទិញមិនបានខ្សែប្រយុទ្ធ Robert Lewandowski ពេលនេះក្លិប Chelsea សម្លឹងចង់បាន Pierre-Emerick Aubameyang របស់ Barcelona វិញ។
ត្បិតក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ Chelsea ទិញបានខ្សែបម្រើប្រយុទ្ធ Raheem Sterling ពី Manchester City តែអ្នកចាត់ការ Thomas Tuchel ចង់បានខ្សែប្រយុទ្ធបន្ថែមទៀត ក្រោយពេល Romelu Lukaku ចាកចេញ។ Aubameyang គឺជាគោលដៅដែល Barca ចង់លក់ចេញនៅរដូវក្ដៅនេះ ដើម្បីប្រមូលប្រាក់ទុកទិញកីឡាករថ្មីចូល។
ក្លឹបតោខៀវពេលនេះបានដាក់ការចាប់អារម្មណ៍លើ Aubameyang និងបានទាក់ទងជាមួយ Barca ដើម្បីចាប់ផ្ដើមចរចា។ ការសម្រេចចិត្តរបស់ Chelsea ចង់បានកីឡាករសញ្ជាតិហ្គាបុង បន្ទាប់ពីពួកគេខកខានមិនអាចទិញបានខ្សែប្រយុទ្ធ Robert Lewandowski។
Lewandowski បានចាកចេញពី Bayern Munich ទៅចូលរួមជាមួយ Barcelona ក្នុងតម្លៃខ្លួនផ្ទេរ៤២,៥លានផោន ក្រោយលេងនៅអាល្លឺម៉ង់១២រដូវកាល៕
សូមបញ្ចេញមតិនៅទីនេះ