សៅរ៍ , 06 សីហា 2022
ញ៉ាក់សាច! Bayern លត់ Frankfurt ៦-១ ក្នុងការប្រកួតបើកឆាក Bundesliga
(បាល់ទាត់)៖ ក្រុមការពារតំណែងជើងឯក Bayern Munich បានស៊ុតបាល់បញ្ចូលទីចំនួន 5គ្រាប់ លើក្រុម Eintracht Frankfurt ក្នុងតង់ទី1 ឆ្ពោះទៅរកជ័យជម្នះ ៦-១ ក្នុងការប្រកួតបើករដូវកាល Bundesliga កាលពីយប់ថ្ងៃសុក្រ។
ក្រុមយក្សអាល្លឺម៉ង់ បានបង្ហាញចង្គូមនៅដើមយុទ្ធនាការនេះ បន្ទាប់ពីលុតក្រុមម្ចាស់ជើងឯក Europa League ដែលនឹងត្រូវប្រឈមមុខជាមួយអធិរាជ UCL Real Madrid ក្នុងពានរង្វាន់ UFFA Super Cup នៅសប្តាហ៍ក្រោយ។
កីឡាករចំណូលថ្មី Mane ដែលបានស៊ុតបញ្ចូលទីក្នុងការឈ្នះពាន German Super Cup កាលពីសប្តាហ៍មុន លើក្រុម RB Leipzig ស្ថិតក្នុងចំណោមអ្នកស៊ុតបញ្ចូលទីចំនួន៥ ផ្សេងគ្នា នៅក្នុងតង់ទី១ ដ៏គួរឱ្យភ្ញាក់ផ្អើល ជាមួយនឹងគ្រាប់បាល់ទាំងអស់របស់ Bayern កើតឡើង ក្នុងរយៈពេល ៣៨នាទីប៉ុណ្ណោះ។គ្រាប់បាល់ទាំង ៦គ្រាប់ ធ្វើបានដោយកីឡាករ Musiala ចំនួន ២គ្រាប់ កីឡាករ Joshua Kimmich, Benjamin Pavard, Mane និង Gnabry ម្នាក់មួយគ្រាប់។
លោក Julian Nagelsmann គ្រូបង្វឹករបស់ Bayern បាននិយាយថា៖ «តង់ទីមួយគឺអស្ចារ្យណាស់ ខ្ញុំត្រូវតែនិយាយ។ ខ្ញុំមិនគិតថា វានឹងក្លាយជាបែបនោះរហូតនោះទេ ប៉ុន្តែបន្ទាប់ពីការប្រកួតពីរលើក យើងអាចនឹងពេញចិត្ត ហើយថាមពលដែលយើងមាននៅក្នុងការប្រកួតរបស់យើងគឺពិតជាល្អណាស់»។
គួរបញ្ជាក់ថា ក្រុម Eintracht Frankfurt ម្ចាស់ជើងឯក Europa League និងត្រូវជួបជាមួយម្ចាស់ជើងឯក UCL Real Madrid នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ វេលាម៉ោង ២៖០០នាទី៕
សូមបញ្ចេញមតិនៅទីនេះ