សៅរ៍ , 06 សីហា 2022
អ្នកនិពន្ធល្បីឈ្មោះ លី ស៊ីនហួន បញ្ចេញស្នាដៃថ្មី រៀបរាប់ពីក្តីស្រលាញ់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី ស្តាប់ហើយមិនសរសើរមិនបាន
ទស្សនិកជនទាំងក្នុង និងក្រៅស្រុកបានស្គាល់លោក លី ស៊ីនហួន អ្នកនិពន្ធល្បីឈ្មោះប្រចាំនៅក្រុមហ៊ុន ហង្សមាស ច្រើនឆ្នាំមកហើយ តាមរយៈបទចម្រៀងល្បីៗជាច្រើនដូចជា បទ “មាតាដៃ១០០” “ប្រពន្ធអូនលំបាកហើយ”“កូនយំល្វើយៗ “ម៉ែ” “ សង្សារ២៥០០” “បងក្រមិនគិតអនាគតអូន” “បងគ្មានប្រវត្តិធ្លាប់ក្បត់គេទេ” រួមជាមួយបទចម្រៀងល្បីៗជាច្រើនទៀតផងដែរ...។
ក្រៅពីបង្ហាញស្នាដៃចំណេះដឹងផ្នែកអក្សរសាស្ត្រ ដើម្បីរួមចំណែកបម្រើអារម្មណ៍ទស្សនិកជនលោក លី ស៊ីនហួន ក៏តែងចូលរួមការងារសង្គមជាច្រើនដូចជាការជួយដល់សិស្សក្រក្រីរៀនពូកែ យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ការសរសេរបទច្រៀងអប់រំពីជំងឺកូវីដ១៩ ផុសលើផេកចម្រៀងគ្រួសារខ្មែរ វិទ្យុជាតិ និងផុសក្នុងផេកនាយករដ្ឋមន្ត្រីសម្តេចតេជោ រួមជាមួយការសរសេរតាមមូលដ្ឋាននានា មុនឃោសនាបោះឆ្នោតថែមទៀតផង ។
ជាមួយគ្នានេះលោក លី ស៊ីន ហួន ក៏ជាបុគ្គលធ្លាប់កើតជំងឺកូវីដ១៩ មុនគេហើយជួបការលំបាកខ្លាំង តែមានសំណាងល្អ ដោយបានអំណោយសម្តេចតេជោ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងជំទាវ ពេជ ចន្ទមុនី បានជួយសង្រ្គោះដោយយកចិត្តដាក់បំផុត ទើបលោក លីស៊ីនហួន បានជាធូរស្បើយ ហើយនឹកចងចាំដឹងគុណដ៏ធំធេងនេះ លោកក៏បានសរសេរបទចម្រៀងដែលមានចំណងជើងថា៖ បទ “កងទ័ពអាវស” TYDA ជាដើម...ហើយថ្មីៗនេះលោកក៏បានសរសេរបទចម្រៀងថ្មីមួយបទទៀតគឺបទ “យោធាស្រលាញ់TYDA “ តើមានអត្ថន័យល្អប្រសើរកម្រិតណានោះ សូមបងប្អូន ចូលទៅទស្សនា និងរីករាយស្តាប់កម្សាន្ត ៕
សូមបញ្ចេញមតិនៅទីនេះ