អង្គារ , 09 សីហា 2022
បិសាចក្រហម យល់ព្រមលើតម្លៃខ្លួនជាមួយសេះបង្កង់ ដើម្បីចុះហត្ថលេខាលើកីឡាករ Adrien Rabiot
(បាល់ទាត់)៖ ក្លិបបិសាចក្រហម Manchester United បានយល់ព្រមលើតម្លៃខ្លួន ជាមួយសេះបង្កង់ Juventus ដើម្បីចុះហត្ថលេខាលើ Adrien Rabiot។
កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានក្លាយជាគោលដៅដ៏គួរឱ្យភ្ញាក់ផ្អើលមួយ សម្រាប់បិសាចក្រហម បន្ទាប់ពីការបរាជ័យក្នុងការនាំយក Frenkie de Jong ពី Barcelona។
ទោះបីជា United មិនបានបោះបង់ក្តីសង្ឃឹមក្នុងការចុះហត្ថលេខាលើ De Jong ក៏ដោយ ប៉ុន្តែពួកគេមានការប្រុងប្រយ័ត្នមុនពេលទីផ្សារដោះដូរបានបិទធ្វារ ដោយមិនមានការពង្រឹងនៅតំបន់កណ្តាល។
ហើយ Manchester Evening News បាននិយាយថា កិច្ចព្រមព្រៀងមួយត្រូវបានយល់ព្រមជាមួយ Juventus ដើម្បីចុះហត្ថលេខាលើអតីតខ្សែបម្រើរបស់ Paris Saint-Germain ។
ទោះជាយ៉ាងណាក៏ដោយ សមីខ្លួនមិនទាន់យល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន ជុំវិញការផ្លាស់ទៅកាល់ទឹកដី Old Trafford ហើយរបាយការណ៍និយាយថា ម្តាយរបស់សមីខ្លួនដែលជាភ្នាក់ងាររបស់ Rabiot ពេញចិត្ត ចំពោះការផ្ទេរនេះ។
គួរបញ្ជាក់ថា Rabiot មានបទពិសោធន៍ខ្លីមួយនៅក្នុងថ្នាលយុវជន Manchester City មុនពេលបង្វែរអាជីពនៅ Paris Saint-Germain ក្នុងទឹកដីកំណើតរបស់គាត់ កាលពីមួយទសវត្សរ៍មុន ហើយបន្តអាជីពនៅទឹកដីអ៊ីតាលី ជាមួយ Juventus៕
សូមបញ្ចេញមតិនៅទីនេះ