ពុធ , 10 សីហា 2022
កុំភ្លេច! យប់នេះ Real Madrid តតាំងជាមួយ Frankfurt ដណ្ដើមពាន UEFA Super Cup
(បាល់ទាត់)៖ម្ចាស់ជើងឯក Champions League ក្រុម Real Madrid នឹងជួបក្រុម Eintracht Frankfurt ដែលជាម្ចាស់ជើងឯក Europa League ក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Super Cup នៅយប់ថ្ងៃទី១០ វេលាម៉ោង ២៖០០នាទី នៅកីឡដ្ឋានអូឡាំពិក Helsinki។
បន្ទាប់ពីបានឈ្នះជើងឯក Champions League លើកទី 14 បន្ថែមទៀត កាលពីខែឧសភា ក្រុមអធិរាជស Real Madrid មានបំណងចាប់ផ្តើមរដូវកាលរបស់ពួកគេជាមួយនឹងពានរង្វាន់មួយ មុនពេលការប្រកួតបើករដូវកាល La Liga របស់ពួកគេ។
ក្រុមស្ដេចស បានបង្ហាញខ្លួន 7 ដង ក្នុងវគ្គផ្តាច់ព្រ័ត្រ Super Cup ហើយបានឈ្នះពានរង្វាន់ចំនួន 4 ដង។ លើកចុងក្រោយដែល Real លើកពានគឺ UEFA Super Cup 2017 ដែលរៀបចំនៅទីក្រុង Skopje រដ្ឋធានីនៃប្រទេស Macedonia។ Isco ជាអ្នកស៊ុតបាល់បញ្ចូលទីកាត់សេចក្តី ដើម្បីផ្តួលក្រុម Manchester United 2-1 ។
នៅក្នុងព័ត៌មាន លោក Ancholotti បានសន្យាថា គាត់ដាក់កីឡាករដូចគ្នាដែលបានចាប់ផ្តើមការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ទល់នឹង Liverpool ។ នោះមានន័យថា ការចុះហត្ថលេខានៅរដូវក្តៅ Rüdiger & Aurélien Tchouameni នឹងត្រូវអង្គុយកៅអីបម្រុង។
សម្រាប់ការប្រកួតយប់នេះ ក្រុម Real Madrid អាចនឹងដាក់ Courtois; Carvajal, Militão, Alaba, Mendy; Modrić, Casemiro, Kroos; Valverde, Benzema, Vinícius Júnior។
ចំណែកក្រុម Frankfurt វិញ ពួកគេទើបតែបរាជ័យយ៉ាងអាម៉ាស់ 6-1 ក្រោមស្នាដៃ Bayern Munich ក្នុងការប្រកួតបើករដូវកាល Bundesliga ។ វានឹងមិនងាយស្រួលទេ ក្នុងការលេងទល់នឹង Real Madrid ដែលជាម្ចាស់ UCL ១៤ សម័យកាល ដែលធ្លាប់បំបាក់ក្រុមខ្លាំងៗ រាប់មិនអស់។
យ៉ាងណាមិញ Frankfurt អាចលើកពានរង្វាន់ Europa League ក៏មិនមែនជារឿងធម្មតានោះដែរ។ ក្រុមអាល្លឺម៉ង់មួយនេះ បានយកឈ្នះក្រុម Real Betis, Barcelona ដែលនៅរួមលីកជាមួយ Real និង West Ham ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រជាមួយ Rangers ក្នុងទីក្រុង Seville។
កីឡាករ Jerome Onguene នឹងខកខានការប្រកួត Super Cup ដោយកីឡាករវ័យ 24 ឆ្នាំរូបនេះ នៅតែអវត្តមានដោយសារបញ្ហាភ្លៅ។ Aurelio Buta ក៏ដូចគ្នា ដោយសារវះកាត់ជង្គង់។ Filip Kostic ជិតឈានដល់ការផ្ទេរទៅ Juventus ហើយកីឡាករសញ្ជាតិស៊ែប៊ីរូបនេះ ទំនងជាមិនអាចចូលរួមបានទេ។
ការប្រកួតយប់នេះ Frankfurt អាចនឹងដាក់ Trapp; Toure, Ndicka, Tuta; Knauff, Sow, Rode, Lenz; Gotze, Kamada; Borre។
សម្រាប់ការប្រកួតយប់នេះ Lee News ទាយថា ក្រុម Real Madrid នឹងលើកពាន Super Cup៕
សូមបញ្ចេញមតិនៅទីនេះ