ពុធ , 10 សីហា 2022
Man Utd បញ្ចប់ការចង់បាន Marko Arnautovic ក្រោមហេតុផល
(បាល់ទាត់)៖ ក្លិប Manchester United បានបញ្ចប់ការចាប់អារម្មណ៍លើខ្សែប្រយុទ្ធរបស់ក្រុម Bologna កីឡាករ Marko Arnautovic ដោយសារបញ្ហាចម្បងពីរ។
អ្នកចាត់ការថ្មីរបស់ United លោក Erik ten Hag បានពិចារណាផ្ទេរកីឡាករវ័យ៣៣ឆ្នាំសញ្ជាតិអូទ្រីស ដែលធ្លាប់ធ្វើការជាមួយលោកកាលនៅដឹកនាំក្លិបហុល្លង់ FC Twente។ ប៉ុន្តែពេលនេះបិសាចក្រហមបានដកការចង់បានវិញ ក៏ព្រោះតែការទាមទារបង្កើនតម្លៃខ្លួនរបស់ក្លិប Bolonga និងប្រតិកម្មអវិជ្ជមាន។
United ទទួលបានការតវ៉ាជាច្រើនពីអ្នកគាំទ្រសម្រាប់បំណងចង់ផ្ទេរយក Arnautovic។ Man Utd បានច្រានចោលការចង់បានអតីតកីឡាកររបស់ West Ham និង Stoke City បន្ទាប់ពីចាញ់ ២-១ ក្រោមថ្វីជើងរបស់ក្រុម Brighton ក្នុងការប្រកួតបើកឆាក Premier League កាលពីចុងសប្ដាហ៍។
Marko Arnautovic ធ្លាប់ចំណាយពេលលេងនៅ Premier League រវាងឆ្នាំ២០១៣-២០១៩ រកបាន៤៣គ្រាប់ ក្នុងការបង្ហាញខ្លួន១៨៤ប្រកួត៕
សូមបញ្ចេញមតិនៅទីនេះ